តន់ ច័ន្ទសីម៉ា នឹងបង្ហាញខ្លួនក្នុងកម្មវិធីខួបលើកទី៤៤ សហភាពសហព័ន្ធយុវជនកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

កញ្ញា តន់ ចន្ទ​សីម៉ា ជា​តារា​ចម្រៀង​ជួរ​មុខ​របស់​ផលិត​កម្ម​ Galaxy Navatra និង​ជា​តារា​ស្រី​មួយ​រូប​ដែល​មាន​ប្រជាប្រិយ​ភាព​ មាន​ការ​ស្រលាញ់​ ចូល​ចិត្ត​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​គាំ​ទ្រ​ នឹង​បង្ហាញ​វត្តមាន​ក្នុង​ការ​ប្រគុំ​តន្រ្តី​ដើម្បី​​អប​អរ​សាទរ​ខួប​លើក​ទី ៤៤ ដែល​ជា​ថ្ងៃ​កំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ( ស ស យ ក)​ដោយ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ០៣ ខែ ធ្នូ​ ឆ្នាំ​ ២០២២នេះ​។ នេះ​ បើ​តាម​ការ​ឱ្យ​ដឹង​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​កម្ម​វិធី​នេះ​ នឹង​ធ្វើ​ឡើង​នៅ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ​ (វិមាន​ឈ្នះ ឈ្នះ) ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ ព្រែក​តាសេក ខណ្ឌ​ជ្រោយ​ចង្វា​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ កញ្ញា​ តន់ ​ចន្ទ​សីម៉ា ធ្លាប់​បាន​បង្ហាញ​វត្តមាន​ម្តង​រួច​មក​ហើយ​ក្នុង​ការ​ប្រគុំ​តន្រ្តី​អបអរសាទរ​ខួប​លើក​ទី​ ៤១ ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ ៩០០០នាក់​ នៅ​ពហុដ្ឋាន​ជាតិ​កីឡា​អូឡាំពិក កាល​ពី​ថ្ងៃ​ទី​ ៣០ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩កន្លង​ទៅ​។

សម្រាប់​ថ្ងៃ​ទី​ ០៣ ធ្នូ​ ខាង​មុខ​នេះ​វិញ​ តើ​មាន​ព្រឹត្តិការណ៍​​ ប្រគុំ​តន្រ្តី​ដ៏​អស្ចារ្យ​ជា​មួយ​នឹង​បទ​ចម្រៀង​អ្វី​ខ្លះ​?​ កុំ​ភ្លេច​តាម​ដាន​ និង​ចូល​រួម​ទាំង​អស់​គ្នា​៕

​​​​