លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បំពេញបំណងប្រាថ្នាកូនស្រីក្នុងថ្ងៃខួបកំណើត នាំយកអាហារ និងថវិកាឧបត្ថម្ភដល់កុមារៗនៅមន្ទីរពេទ្យគន្ធបុប្ផា

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងទិវាខួបកំណើតរបស់កូនស្រី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានសម្រេចចិត្តបំពេញបំណងប្រាថ្នារបស់កូនស្រី តាមរយៈការធ្វើសកម្មភាពមនុស្សធម៌ ចែករំលែកសេចក្ដីស្រឡាញ់ទៅកាន់កុមារាកុមារី ដែលកំពុងសម្រាកព្យាបាលជំងឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសំណេរលើបណ្តាញសង្គមរបស់ លោកជំទាវបណ្ឌិត នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកជំទាវបណ្ឌិត និងកូនស្រី បានអញ្ជើញចុះទៅមន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់ ដើម្បីសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្តដល់កុមារៗ។

នៅក្នុងឱកាសនោះ លោកជំទាវ ព្រមទាំងកូនស្រីប្រកបដោយគន្លងធម៌ បាននាំយកនូវថវិកាឧបត្ថម្ភ ព្រមទាំងបានរៀបចំម្ហូបអាហារ ផ្លែឈើស្រស់ៗ និងនំខួបកំណើត ចែកជូនដល់ក្មេងៗ និងក្រុមគ្រួសារអាណាព្យាបាល ដែលកំពុងស្នាក់នៅព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ។

ក្រៅពីការផ្ដល់ជូនដល់កុមារៗ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បាននាំយកអាហារសម្រន់ និងភេសជ្ជៈចែកជូនដល់លោកគ្រូ អ្នកគ្រូពេទ្យ ក៏ដូចជាបុគ្គលិកសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម និងនឿយហត់ក្នុងការជួយសង្គ្រោះជីវិតកុមារៗកម្ពុជាផងដែរ៕