សូមស្វាគមន៍! ហាងនំដុតថ្មីៗ Nost Bakery & Pastry បានមកដល់ខេត្តព្រះសីហនុហើយ

សង្គម​ និង​សេដ្ឋកិច្ច

ហាងនំដុតថ្មីៗ Nost Bakery & Pastry បានមកដល់ខេត្តព្រះសីហនុហើយ។ ឥលូវនេះបងប្អូនម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រង Hotel, Resort, Coffee Shop និង Restaurant ទាំងនៅក្នុងខេត្តព្រះសីហនុ និងតាមបណ្តាកោះ អាចបញ្ជាទិញ និងទទួលបាន នំកក (Frozen Bakery) របស់ Nost Bakery & Pastry តាមរយៈតំណាងចែកចាយផ្លូវការ បានយ៉ាងងាយស្រួល រហ័ស និងមានប្រសិទ្ធភាពជាងមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ភួងចាន់ដារ៉ា នាយកគ្រប់គ្រងទូរទៅនៃក្រ្មមហ៊ុនខ្មែរផាក ដែលមាន Angkor Mansion & Resort និង Nost Bakery & Pastry បានមានប្រសាសន៍ថា នំកក Nost Bakery & Pastry បានផ្តល់នូវភាពងាយស្រួលជាងមុន នឹង ដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់ម្ចាស់អាជីវកម្ម ដូចជា៖

– ការកាត់បន្ថយថ្លៃដើមនៃការផលិត នឹង សម្ភារៈផ្សេងៗ។

– ចំនេញពេលវេលាក្នុងការរៀបចំ និងការផលិត។

– អាចរក្សាគុណភាព និងរសជាតិឱ្យមានស្តង់ដារដូចគ្នារាល់ពេលដុត។

– បង្កើនភាពងាយស្រួលក្នុងការគ្រប់គ្រងស្តុក និងការប្រើប្រាស់។

ផលិតផលរបស់ Nost Bakery & Pastry ត្រូវបានផលិតតាមស្តង់ដារអនាម័យខ្ពស់ ដោយប្រើប្រាស់វត្ថុធាតុដើមដែលមានគុណភាព ផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់ រក្សាបាននូវគុណភាពស្ថិរភាព និងមានតម្លៃសមរម្យ សម្រាប់ដៃគូអាជីវកម្មទាំងអស់។

Nost Bakery & Pastry អាចផលិតបានរាប់មុឺននំក្នុង១ថ្ងៃ ហើយបានឹងកំពុងធ្វើការចែកចាយ ២៥ខេត្តក្រុងផងដែរ។

គួរបញ្ជាក់ថា Nost Bakery & Pastry ប្រើប្រាស់ម៉ាស៊ីនខ្នាតធំ ទំនើបៗ អាចផលិតបានរាប់មុឺននំក្នុងមួយថ្ងៃ ពិសេសមានបុគ្គលិកបច្ចេកទេសខ្ពស់ មានបទពិសោធន៍យូរឆ្នាំ នំមានស្តង់ដាអនាម័យ ប្រើជាមួយវត្ថុធាតុដើមល្អៗ។ នំគ្រប់មុខទាំងអស់នៅ Nost Bakery & Pastry មានរស់ជាតិឆ្ងាញ់ អនាម័យ និងសុវត្ថិភាពខ្ពស់បំផុត។