ក្រុមហ៊ុនមួយ ស្នើសុំរត់បណ្តាញខ្សែកាប្លិ៍អុបទិក នៅក្រោមផ្លូវថ្មើរជើងនៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់

សង្គម​ និង​សេដ្ឋកិច្ច

ស្ថានប័នជំនាញ បានបើកិច្ចប្រជុំរួមគ្នា ដើម្បីពិនិត្យពិភាក្សាលើការតបណ្តាញខ្សែកាប្លិ៍អុបទិក នៅក្រោមផ្លូវថ្មើរជើងនៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែ ក្រោម-ព្រែកប្រា)។កិច្ចពិភាក្សានេះ បានធ្វើឡើងកាលទី១១ ខែសីហា ឆ្នាំ២០២៦ ដឹកនាំដោយលោក សួង ហេង រដ្ឋលេខាធិការលេខា ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បី ពិនិត្យករណីរបស់ក្រុមហ៊ុន ម៉ាយក្រូម៉ាកស៍ឯ.ក ដែលបានស្នើសុំរត់បណ្តាញខ្សែកាប្លិ៍អុបទិក នៅក្រោមផ្លូវថ្មើរជើងនៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែ ក្រោម-ព្រែកប្រា) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ ។

ជាមួយគ្នានេះ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យលើការតបណ្តាញខ្សែកាប្លិ៍អុបទិករបស់ក្រុមហ៊ុននៅក្រោមផ្លូវថ្មើរជើងនៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែ ក្រោម-ព្រែកប្រា) ធ្វើយ៉ាងណាឱ្យអនុវត្តទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីឱ្យគម្រោងសាងសង់ស្ពាននេះមានភាពរលូន ទាន់ពេលវេលា និងមានប្រសិទ្ធភាព។

សូមជម្រាបដែរថា គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦ គម្រោង​​ស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន​វឌ្ឍនភាពការងារ​បានប្រមាណ ៧៣% បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤។នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕អត្ថបទ៖ហ្សាលីន