រដ្ឋមន្រ្តី ជំរុញឱ្យមន្ត្រីកសិកម្មឃុំទាំងអស់ បន្តជួយកសិករកាត់បន្ថយចំណាយលើថ្លៃដើមផលិត​

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានជំរុញលើកទឹកចិត្តដល់មន្ត្រីកសិកម្មឃុំទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ជួយគាំទ្រប្រជាកសិករ ក្នុងការអនុវត្តបច្ចេកទេសកាត់បន្ថយថ្លៃដើម និងបង្កើនផលិតភាព ដើម្បីធានាឱ្យកសិករទទួលបានផលចំណេញខ្ពស់ និងលើកកម្ពស់ជីវភាពរស់នៅ។លោករដ្ឋមន្រ្តីថ្លែងដូច្នេះ ក្នុងពេលចុះជួបសំណេះសំណាលតម្រង់ទិស និងស្តាប់សំណើរសំណូមពររបស់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅក្រុង/ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោករដ្ឋមន្រ្តី ឌិត ទីណា បានលើកឡើងពីសារសំខាន់របស់មន្រ្តីកសិកម្មឃុំ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីជួយគាំទ្រប្រជាកសិករក្នុងការវិភាគសេដ្ឋកិច្ច គណនាថ្លៃដើមផលិត បច្ចេកទេសផលិត និងការតភ្ជាប់ទីផ្សារ ស្របតាមទស្សនទាន “មានហូប មានប្រើ មានបាន និងមានរហូត”។

ទាក់ទិនការលើកឡើងខាងលើនេះ លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តពិតជាមានគាំទ្រចំពោះគោលនិយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងការតម្រង់ទិសវិស័យកសិកម្មនេះដោយស្របតាមលក្ខណៈបទដ្ឋានបច្ចេកទេស ដើម្បីទទួលបានទាំងគុណភាព និងបរិមាណខ្ពស់លើគ្រប់វិស័យកសិកម្មទាំងអស់ក្នុងខេត្ត។

ជាមួយគ្នានេះ លោកក៏​លើកឡើងពីសារសំខាន់របស់មន្រ្តីកសិកម្មឃុំ​ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥​ និងទី៦​ របស់រាជរដ្ឋាភិបាល​នីតិកាលទី៧​ ដើម្បីជួយគាំទ្រប្រជាកសិករក្នុងការវិភាគ​សេដ្ឋកិច្ច​ គណនាថ្លៃដើមផលិត បច្ចេកទេស​ផលិត និងការតភ្ជាប់ទីផ្សារ​ ស្របតាមទស្សនទាន​ “មានហូប​ មានប្រើ​ មានបាន​ និងមានរហូត”។

បើតាមក្រសួងកសិកម្ម បានបញ្ជាក់ដែរថា មន្រ្តីកសិកម្មឃុំ-សង្កាត់ គឺជាប្រព័ន្ធប្រសាទ និងជាតួអង្គសំខាន់របស់ក្រសួងកសិកម្ម ក្នុងការប្រមូលនូវទិន្នន័យ ព័ត៌មាននៅតាមមូលដ្ឋាន ដើម្បីអនុញ្ញាតឱ្យក្រសួងកសិកម្ម មានទិន្នន័យគ្រប់ជ្រុងជ្រោយក្នុងការបម្រើការងារបច្ចេកទេសដល់កសិករចំគោលដៅ ជំរុញកសិករផ្សារភ្ជាប់នឹងសហគមន៍កសិកម្មទំនើប មានផលចំណេញសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕អត្ថបទ៖ហ្សាលីន