មូលនិធិសម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ និងអ្នកអង្គម្ចាស់ក្សត្រី នរោត្តម ចេនណា បានប្រកាសផ្តល់អាហារូបករណ៍ផ្នែកភាសាអង់គ្លេសគ្រប់កម្រិតចំនួន ៣៥០កន្លែង ចាប់ពី ១០% ដល់ ១០០% ជូនដល់សិស្សដែលទើបបញ្ចប់ការសិក្សាថ្នាក់ទី១២ និងសិស្ស-និស្សិតទូទៅ នៅវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាខាអូរប្ញស្សី។

បើយោងតាមបណ្ដាញសង្គមផ្លូវការរបស់មូលនិធិសម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការដ៏ថ្លៃថ្លានេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនកម្ពុជាបានបន្តការសិក្សា ដើម្បីកសាងអនាគត និងរួមចំណែកអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិ។ ការផ្តល់អាហារូបករណ៍នេះមិនត្រឹមតែជាជំនួយសម្រាប់ការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងកតញ្ញូធម៌យ៉ាងជ្រាលជ្រៅចំពោះជាតិមាតុភូមិផងដែរ។
ការជ្រើសរើសនឹងផ្តល់អាទិភាពជូនសិស្ស-និស្សិតចំនួន ៣៥០នាក់ដំបូង ដោយផ្អែកលើកម្រិតសមត្ថភាព ជីវភាព និងការដាក់ពាក្យជាក់ស្តែង។ បេក្ខជនអាចចុះឈ្មោះតាមរយៈតំណភ្ជាប់ផ្លូវការ https://forms.gle/fGp18uXMrtz9dVVUA រហូតដល់ថ្ងៃផុតកំណត់នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម សិស្ស-និស្សិតអាចទាក់ទងតាមរយៈ Telegram https://t.me/puciflorussey ឬតាមលេខទូរស័ព្ទ 010 884 231, 016 216 788, និង 015 541 197៕



