កម្ពុជា-ស្វ៊ីស ផ្លាស់ប្តូរទស្សនៈពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពល

សង្គម​ និង​សេដ្ឋកិច្ច

កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក នង សាកល អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សា​ការងារជាមួយ លោកស្រី Christine Low ភារធារីស្តីទី នៃស្ថានទូតស្វ៊ីសប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងស្វ៊ីស ក្នុងវិស័យសក្តានុពលរួមមាន ពាណិជ្ជកម្ម និងការវិនិយោគ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការអភិវឌ្ឍ ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការស្វែងរកវិធីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតលើវិស័យសក្តានុពល និងអាចអនុវត្តបាន ក៏ដូចជាការលើកកម្ពស់ភាពជាដៃគូដែលមានស្រាប់ ដើម្បីជាអត្ថប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងជំនួបនោះ លោកស្រីភារធារី បានបញ្ជាក់ពីការ ត្រៀមខ្លួនជាស្រេច​របស់ស្វីស ក្នុងការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅកម្ពុជា នាចុងឆ្នាំ២០២៦ ខាងមុខនេះ។

ជាការឆ្លើយតប លោកអនុរដ្ឋលេខាធិការ ក៏បានជម្រាបជូន លោកស្រី Christine Low អំពីការវិវត្តថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់។