ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលអ៊ូសបេគីស្ថាន ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលអ៊ូសបេគីស្ថាន បានសម្រេចចុះអនុស្សរណៈយោគយល់រួមគ្នាដើម្បីឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុស្សារណៈនេះ បានធ្វើឡើងក្នុងដំណើរបំពេញបេសកកម្មការងារនៅប្រទេសអ៊ូសបេគីស្ថាន រវាងលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាមួយ លោក Timur Ishmetov ទេសាភិបាល ធនាគារកណ្តាលអ៊ូសបេគីស្ថាន នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរឱ្យបានកាន់តែរឹងមាំថែមទៀត។

ក្នុងជំនួបនេះ ភាគីធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលអ៊ូសបេគីស្ថាន បានផ្លាស់ប្តូរទស្សនាទានលើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសការអភិវឌ្ឍ និងការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់។

ក្នងឱកាសនោះ លោក ទេសាភិបាល ធនាគារកណ្តាលអ៊ូសបេគីស្ថាន ក៏បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា និងបានកត់សម្គាល់ពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យហិរញ្ញវត្ថុ។

សូមជម្រាបដែរថា តាមរយៈកិច្ចពិភាក្សានោះដែរ  ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងទេសាភិបាលធនាគារកណ្តាលអ៊ូសបេគីស្ថាន បានឯកភាពលើការចុះអនុស្សរណៈយោគយល់ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកបទពិសោធលើការងារមួយចំនួនដូចជា ការអនុវត្តនយោបាយរូបិយវត្ថុ ប្រព័ន្ធទូទាត់សងប្រាក់ និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ៕ អត្ថបទ៖ហ្សាលីន