ចំណេញពេល មិនស្មុគស្មាញ មាន Chip Mong Bank App បង់ពន្ធអចលនទ្រព្យកាន់តែងាយស្រួល

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ សម្រាប់ម្ចាស់អចលនទ្រព្យដែលកំពុងស្វែងរកមធ្យោបាយបង់ពន្ធប្រកបដោយភាពងាយស្រួល រហ័ស និងចំណេញពេលវេលា លោកអ្នកអាចប្រើប្រាស់ Chip Mong Bank App ដើម្បីបង់ពន្ធអចលនទ្រព្យតាមប្រព័ន្ធឌីជីថលបានយ៉ាងងាយស្រួល។ សេវាកម្មនេះជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ និងការរង់ចាំ ដោយលោកអ្នកអាចធ្វើប្រតិបត្តិការបានយ៉ាងងាយស្រួលតាមរយៈទូរសព្ទដៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង់ពន្ធអចលនទ្រព្យឱ្យបានទាន់ពេលវេលា មិនត្រឹមតែជាការបំពេញកាតព្វកិច្ចរបស់ម្ចាស់អចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជៀសវាងការផាកពិន័យ និងការចំណាយបន្ថែមដែលអាចកើតមានដោយសារការយឺតយ៉ាវក្នុងការបង់ពន្ធផងដែរ។

ម្ចាស់អចលនទ្រព្យត្រូវបំពេញកាតព្វកិច្ចបង់ពន្ធអចលនទ្រព្យឱ្យបានត្រឹម ថ្ងៃទី៣០ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ ដូច្នេះ សូមកុំរង់ចាំរហូតដល់ថ្ងៃផុតកំណត់។ លោកអ្នកអាចរៀបចំការបង់ពន្ធជាមុន ដើម្បីទទួលបានភាពងាយស្រួល ចំណេញពេលវេលា និងជៀសវាងការផាកពិន័យដោយសារការបង់ពន្ធយឺតយ៉ាវ។

ការបង់ពន្ធអចលនទ្រព្យតាម Chip Mong Bank App ក៏មានភាពងាយស្រួល និងមិនស្មុគស្មាញ។ លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី ឬចុះឈ្មោះប្រើប្រាស់ ប្រសិនបើមិនទាន់មានគណនី បន្ទាប់មកជ្រើសរើសមុខងារ «បង់ពន្ធលើអចលនទ្រព្យ» បំពេញព័ត៌មានដែលតម្រូវ រួចជ្រើសរើស ធនាគារ ជីប ម៉ុង សម្រាប់ការទូទាត់ប្រាក់ ជាការស្រេច។

ជាមួយ Chip Mong Bank App ការបង់ពន្ធអចលនទ្រព្យកាន់តែងាយស្រួល រហ័ស និងចំណេញពេលវេលា ដោយលោកអ្នកអាចគ្រប់គ្រងការទូទាត់បានដោយខ្លួនឯងតាមរយៈទូរសព្ទដៃ។

តោះដោនឡូត Chip Mong Bank App ប្រើប្រាស់ទាំងអស់គ្នា៖ https://www.chipmongbank.com/app