កក្រើកផ្សារទំនើបអ៊ីអនសែនសុខ! ព្រឹត្តិការណ៍ «Roadshow 2026» តាំងបង្ហាញកំពូលរថយន្តប្រណីត «MHERO & VOYAH» ផ្តល់ជូន Cashback រហូតដល់ ៥,០០០ដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ឱកាសល្អសម្រាប់អ្នកស្រឡាញ់រថយន្តទំនើប និងស្វែងរកបទពិសោធន៍បើកបរថ្មីបំផុតបានមកដល់ហើយ! ក្រុមហ៊ុន MHERO & VOYAH Cambodia បានរៀបចំព្រឹត្តិការណ៍ Roadshow 2026 យ៉ាងអអធិកអធម នៅផ្សារទំនើប AEON MALL Sen Sok City ដោយនាំយករថយន្តប្រណីតលំដាប់កំពូលបែប Luxury MPV សាំងលាយអគ្គិសនី (Plug-in Hybrid) និងអគ្គិសនីសុទ្ធ (EV) មកដាក់បង្ហាញជូនអតិថិជន និងសាធារណជនបានទស្សនា ស្វែងយល់ពីការរចនាដ៏ទំនើប និងបច្ចេកវិទ្យាចុងក្រោយបង្អស់។ កាន់តែទំនុកចិត្ត និងកក់ក្តៅបំផុត រាល់ការជាវរថយន្តម៉ូដែល MHERO & VOYAH នឹងទទួលបានការធានារហូតដល់ ៨ ឆ្នាំពីរោងចក្រផ្ទាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ដ៏ធំនេះមានរយៈពេល ៣ថ្ងៃពេញ (ចាប់ពីថ្ងៃទី ២៨ ២៩ ៣០ ខែសីហា ឆ្នាំ ២០២៦) ដែលផ្តល់ជូនកញ្ចប់ប្រូម៉ូសិន Cashback យ៉ាងច្រើនសន្ធឹកសន្ធាប់ និងតម្លៃពិសេសបំផុតពីក្រុមហ៊ុនផ្ទាល់ សម្រាប់តែអតិថិជនដែលធ្វើការកក់រថយន្ត ម៉ូដែលណាមួយក្នុងអំឡុងពេលព្រឹត្តិការណ៍នេះប៉ុណ្ណោះ រួមមាន៖

MHERO 817៖ ទទួលបាន Voucher Cashback ចំនួន ៥,០០០ ដុល្លារ។
VOYAH Taishan Ultra៖ ទទួលបាន Voucher Cashback ចំនួន ៥,០០០ ដុល្លារ។
VOYAH Taishan Black Edition៖ ទទួលបាន Cashback ភ្លាមៗចំនួន ៥,០០០ ដុល្លារ។
VOYAH Dream៖ ទទួលបាន Voucher Cashback ចំនួន ៣,០០0 ដុល្លារ។

លើសពីការផ្តល់ជូនតម្លៃពិសេស និងរង្វាន់ Cashback មហាសាល គ្រាន់តែលោកអ្នកអញ្ជើញមកដល់ទីតាំងកម្មវិធី នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងភ្លាមៗ ដើម្បីមានឱកាសឈ្នះមាសពិតៗ និងរង្វាន់កាដូអនុស្សាវរីយ៍ជាច្រើនពី MHERO និង VOYAH ដូចជាអាវយឺត មួក កែវទឹក និងឆ័ត្រ។ ជាពិសេសលោកអ្នកក៏អាចចូលរួមសាកល្បងបើកបរ (Test Drive) ដោយសេរី ជាមួយកំពូលរថយន្តផ្ទាល់ ដើម្បីទទួលបានបទពិសោធន៍បើកបរដ៏ទំនើប រលូន និងស៊ីវិល័យបំផុត។

ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏ល្អបំផុតមួយសម្រាប់អតិថិជន និងអ្នកនិយមដេញតាមបច្ចេកវិទ្យារថយន្តទំនើបៗ ក្នុងការមកពិនិត្យមើលរូបរាងពិត ដឹងពីមុខងារដ៏វៃឆ្លាតរបស់រថយន្ត MHERO និង VOYAH ព្រមទាំងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ ដែលមានផ្តល់ជូនតែក្នុងអំឡុងពេលតាំងបង្ហាញនេះប៉ុណ្ណោះ។ កុំបង្អង់យូរ សូមអញ្ជើញមកចូលរួមទស្សនា និងកក់រថយន្តក្នុងក្តីស្រមៃរបស់អ្នកឥឡូវនេះ!៕

ព័ត៌មានបន្ថែម៖ 014 898 899
– Hotline: http://t.me/mherocambodia_bot
– Channel: https://t.me/mherocambodiaofficial