ក្រសួងរៀបចំដែនដី ប្រកាសអញ្ជើញអតិថិជនកំពុងបង់រំលស់ផ្ទះ ឬដីឡូត៍ ក្នុងគម្រោង ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ទៅបំពេញឯកសារអះអាងអំពីការបង់ប្រាក់

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានអញ្ជើញអតិថិជនដែលកំពុងបង់រំលស់ផ្ទះ និង/ឬដីឡូត៍ ក្នុងគម្រោង ឡេង ណាវ៉ាត្រា ជ្រែមួយរយ និង គម្រោងផ្លូវជាតិលេខ៦អា ស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មកបំពេញឯកសារអះអាងអំពីការបង់ប្រាក់ ជាមួយក្រុមការងារក្រសួង ដ.ន.ស. ចាប់ពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅការិយាល័យលក់របស់បុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ៦អា ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ ៤:០០រសៀល រៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតិថិជនត្រូវភ្ជាប់មកជាមួយនូវ៖ ១.កិច្ចសន្យាលក់ទិញដីឡូត៍ និង/ឬផ្ទះ (ច្បាប់ថតចម្លង) ចំនួន ១ច្បាប់, ២.វិក្កយបត្របង់ប្រាក់ ឬឯកសារបញ្ជាក់ការបង់ប្រាក់ (ច្បាប់ថតចម្លង) ចំនួន ១ច្បាប់ និង ៣.អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ច្បាប់ថតចម្លង) ចំនួន ១ច្បាប់។

ក្រសួងបានបញ្ជាក់ផងដែរថា ក្នុងករណី លោក លោកស្រី ខកខានមិនបានទៅផ្តល់ឯកសារតាមកាលបរិច្ឆេទខាង​លើ​នោះទេ ក្រសួងមិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍របស់ លោក លោកស្រី ឡើយ។

សូមជម្រាបថា គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា មានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ កន្លងមក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តែងបន្តផ្សព្វផ្សាយសកម្មភាពអតិថិជនមកពិភាក្សាជាមួយក្រុមការងារបុរី ដើម្បីស្វែងរកដំណោះស្រាយជាប្រចាំ។ ទន្ទឹមគ្នានោះបុរីក៏បន្តបង្ហាញឆន្ទៈប្រកាន់ជំហរ ឈរលើគោលការណ៍ដោះស្រាយមិនឲ្យអតិថិជន ខាតបង់អត្ថប្រយោជន៍ឡើយ។