សម្តេចតេជោ  ផ្ញើសារលិខិតជូនលោក តូ ឡឹម ក្នុងឱកាសអបអរសាទរទិវាបុណ្យជាតិវៀតណាម

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតវៀតណាម ក្នុងឱកាសនៃទិវាបុណ្យជាតិវៀតណាម ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភា និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តី សោមនស្សរីករាយ សូមសម្តែងនូវការអបអរសាទរដ៏ស្មោះស្ម័គ្រ និងសូមជូនពរដ៏កក់ក្តៅជូន ឯកឧត្តម រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃទិវាបុណ្យជាតិវៀតណាមនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសដ៏មានអត្ថន័យនេះ សម្តេចតេជោ បានកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ដែលបក្សកុម្មុយនីស្តវៀតណាម រដ្ឋ និងប្រជាជនវៀតណាម សម្រេច បានក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់ឯកឧត្តម ដែលបានរួមចំណែករក្សាស្ថិរភាពនយោបាយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន និងពង្រឹងតួនាទី និងកិត្យានុភាពរបស់វៀតណាម លើឆាកតំបន់ និងអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន មានជំនឿថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរ អង្វែងរវាងកម្ពុជា និងវៀតណាម ដែលផ្អែកលើទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយដោយជំនឿទុកចិត្តគ្នា ការយោគយល់ ការគោរព និងការគាំទ្រគ្នាទៅវិញទៅមក នឹងបន្តពង្រឹងបន្ថែមទៀតឥតឈប់ឈរ ដើម្បីផលប្រយោជន៍រួម និងអត្ថប្រយោជន៍ទៅវិញទៅមកនៃ ប្រជាជន និងប្រទេសយើងទាំងពីរ។

សម្តេចតេជោ ក៏សូមបញ្ជាក់សាជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តមោះមុតរបស់សម្តេចក្នុងការសហការយ៉ាងជិតស្និទ្ធបន្ថែមទៀតជាមួយលោក តូ ឡឹម ដើម្បីបន្តធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការរវាង ប្រទេសនិងប្រជាជនយើងទាំងពីរ។សម្តេចតេជោ ក៏បានជូនពរប្រជាជនវៀតណាមជាមិត្ត ឱ្យទទួលបានសន្តិភាព វឌ្ឍនភាព និងវិបុលភាពជានិច្ច»៕អត្ដបទ​៖ហ្សាលីន