មហាសំណាងរដូវកាលទី ៥ របស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី រកឃើញម្ចាស់រថយន្ត Ford Ranger, ម៉ូតូ Honda Dream និងប្រាក់សុទ្ធ ១លានរៀលហើយ​!

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងកម្មវិធីចាប់រង្វាន់ “មហាសំណាង” របស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជីប ម៉ុង រដូវកាលទី ៥ បានប្រព្រឹត្តិទៅយ៉ាងអធិកអធម នៅស្ទូឌីយោបាយ័ន ស្ទឹងមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីដ៏ពិសេសនេះ បានប្រព្រឹត្តទៅយ៉ាងកុះករ ដោយទទួលបានការអញ្ជើញចូលរួមជាអធិបតីពី អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី។នាឱកាសនោះ ក្រៅពីបានទស្សនាការប្រកួតប្រដាល់គុនខ្មែរលោកក៏បានផ្តល់កិត្តិយសឡើងចាប់រង្វាន់ធំដោយផ្ទាល់ ដើម្បីស្វែងរកម្ចាស់សំណាងពិតប្រាកដ ចេញពីធុងសន្លឹកឆ្នោតរាប់ម៉ឺនសន្លឹក។

បន្ទាប់ពីបានស្វែងរកម្ចាស់រង្វាន់រថយន្ត Ford Ranger, ម៉ូតូ Honda Dream និងប្រាក់សុទ្ធ១លានរៀលជាច្រើនក្នុងរដូវកាលមុនៗរួចមកពេលនេះមហាសំណាងរដូវកាលទី ៥ បានរកឃើញម្ចាស់រង្វាន់ធំពិតប្រាកដហើយ៖

o ម្ចាស់រថយន្ត Ford Ranger ស៊េរីថ្មី៖ បានទៅលើអតិថិជនឈ្មោះ ព្រំ វន្នី មកពីខេត្ត ស្វាយរៀង។
o ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ៤០  រូប៖ ទូរទាំងខេត្តក្រុង។
o ម្ចាស់ប្រាក់សុទ្ធ ១,០០០,០០០ រៀល ចំនួន ២០០ រង្វាន់​។

ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី គឺជាមោទនភាពរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែជឿជាក់ និងកាន់ខ្ជាប់នូវស្មារតី “ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ“។ បន្ថែមលើការផ្តល់សំណាងជូនអតិថិជន ក្រុមហ៊ុនតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម តាមរយៈការឧបត្ថម្ភថវិកា និងសម្ភារៈនានា ដូចជាការគាំទ្រដល់វីរកងទ័ពនៅតាមខ្សែបន្ទាត់ព្រំដែនជាដើម។

ដើម្បីជាការតបស្នង និងលើកទឹកចិត្តដល់អ្នកប្រើប្រាស់ ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីបម៉ុងមិនត្រឹមតែមានការចាប់ឆ្នោតផ្សងសំណាងតាមសន្លឹកប័ណ្ណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានរង្វាន់ “លុយសុទ្ធ” នៅក្នុងបាវស៊ីម៉ងត៍ផ្ទាល់តែម្ដង ដែលផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការឈ្នះរង្វាន់ភ្លាមៗ។

ឱកាសឈ្នះរង្វាន់នៅតែមានសម្រាប់អតិថិជនគ្រប់រូប! កម្មវិធីចាប់ឆ្នោតផ្សងសំណាងរបស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី នឹងនៅតែបន្តដំណើរការជាបន្តបន្ទាប់។ សូមអតិថិជនទាំងអស់បន្តគាំទ្រ និងបំពេញព័ត៌មានលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ រួចយកទៅទម្លាក់ក្នុងធុងឆ្នោតនៅតាមដេប៉ូចែកចាយទូទាំងប្រទេស ដើម្បីដណ្តើមយករង្វាន់ធំរថយន្ត និងម៉ូតូស៊េរីថ្មីនៅជុំបន្ទាប់។

ផលិតផលកូនខ្មែរ ចែកសំណាងជូនខ្មែរ