បំពេញក្តីស្រមៃ ៤ឆ្នាំពេញ! CAMBODIA SPORT+ ឧបត្ថម្ភទំនុកបម្រុងដល់សិស្សនិទ្ទេស A ២រូប រហូតបញ្ចប់ដំណើរសិក្សាថ្នាក់បរិញ្ញាបត្រ

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖​ ក្រោយតស៊ូឆ្លងកាត់ឧបសគ្គ រហូតសម្រេចបាន និទ្ទេស A ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៦ CAMBODIA SPORT+ ប្រកាសគាំទ្រដំណើរសិក្សាបន្តរយៈពេល ៤ ឆ្នាំពេញដល់យុវសិស្ស អ៊ួង រស្មី និង វ៉ាន សែនវ៉ា រហូតបញ្ចប់ដំណើរសិក្សាថ្នាក់បរិញ្ញាបត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតែបន្តអនុវត្តក្រោមគោលការណ៍ «អ្នកចេះ គឺជាប់» ដែលធ្វើឱ្យនិទ្ទេស A ក្លាយជាសមិទ្ធផលមួយបង្ហាញពីសមត្ថភាព និងការខិតខំប្រឹងប្រែងពិតប្រាកដរបស់សិស្ស។ ជាក់ស្តែង នៅពីក្រោយភាពជោគជ័យរបស់យុវសិស្ស អ៊ួង រស្មី គឺជាដំណើរតស៊ូមួយតាំងពីវ័យក្មេង ដោយប្អូនបានបាត់បង់ម្តាយតាំងពីតូច រស់នៅក្រោមការមើលថែរបស់អ៊ុំជាស្ត្រីមេម៉ាយ ក្នុងខេត្តកំពង់ស្ពឺ។ ទោះជីវភាពមិនសូវធូរធារ ក៏ប្អូនមិនបោះបង់ការសិក្សា រហូតប្រឡងបាននិទ្ទេស A។ ចំណែក វ៉ាន សែនវ៉ា ធ្លាប់មិនទទួលបានជោគជ័យក្នុងការប្រឡងកាលពីឆ្នាំមុន ប៉ុន្តែមិនបោះបង់ក្តីស្រមៃ បានបន្តរៀន អត់ធ្មត់ និងត្រឡប់មកប្រឡងម្តងទៀត រហូតសម្រេចបាននិទ្ទេស A នៅឆ្នាំ២០២៦។

សម្រាប់យុវសិស្សទាំង ២រូប និទ្ទេស A គឺជាចំណុចចាប់ផ្តើមនៃដំណើរថ្មីរបស់ពួកគេ ហើយការគាំទ្រដំណើរសិក្សាបន្តពី Cambodia Sport+ គឺជាការផ្តល់កម្លាំងចិត្តដល់យុវជន ដែលមានការតាំងចិត្តឱ្យបន្តអភិវឌ្ឍសមត្ថភាព និងឈានទៅរកអនាគតដែលខ្លួនចង់បាន ព្រោះការផ្តល់ឱកាសឱ្យយុវជនម្នាក់បន្តការសិក្សា គឺជាការបន្ថែមធនធានមនុស្សមួយរូបសម្រាប់អនាគតកម្ពុជា។

CAMBODIA SPORTS ជួយបំពេញភាពជោគជ័យ ប្រកាសឧបត្ថម្ភទំនុកបម្រុងរយពេល៤ឆ្នាំពេញ