Sailun ប្រកាសទទួលសិស្សគ្មានលទ្ធភាពរៀនបន្ត ឬធ្លាក់បាក់ឌុប អាចដាក់ពាក្យចូលធ្វើការ បានប្រាក់ខែចន្លោះ ២០០-២៥០ដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន​សំកង់ឡានខ្មែរម៉ាក Sailun នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសទទួលសិស្សគ្មានលទ្ធភាពរៀនបន្ត នៅមហាវិទ្យាល័យ ឬធ្លាក់បាក់ឌុប អាចដាក់ពាក្យចូលធ្វើការជាមួយ Sailun បាន ដែលនឹងទទួលបានប្រាក់ខែចន្លោះពី ២០០ដុល្លារ ទៅ ២៥០ដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុកក្រុមហ៊ុន PIC Group ដែលជាក្រុមហ៊ុនទទួលសិទ្ធិផលិតលក់​ចែកចាយ​ផ្តាច់មុខ​ សំកង់ឡានខ្មែរម៉ាក Sailun នៅកម្ពុជា បានគូសបញ្ជាក់បែបនេះថា៖ “ក្មួយៗដែលគ្មានលទ្ធភាពរៀនត មហា​វិទ្យា​ល័យ និងធ្លាក់បាក់ឌុបអាចដាក់ពាក្យមករៀន-ធ្វើការនៅ Sailun បានប្រាក់ខែ ២០០-២៥០$”។ លោក គឹន ឧត្តមមុនី ស៊ីណាត ជាអគ្គនាយកប្រតិបត្តិនៃ​ក្រុមហ៊ុន PIC Group ក៏បានបន្ថែមថា៖ “កុំបាក់ទឹកចិត្តមករក Sailun មក! គ្មានអ្វីមិនអាចទៅរួចនោះទេ (Nothing is impossible)”។

កន្លងមកក្រុមហ៊ុនសំបកកង់រថយន្តម៉ាក សៃលុន តែងចូលរួមសកម្មភាពជួយដល់សង្គមជាហូរហែ។ ជាក់ស្តែង កាលខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខ​នូវផលិតផល​សំបកកង់ឡានម៉ាកសៃលុន (Sailun) បានជួយឧបត្ថម្ភថវិកាប្រមាណ ២០០០ ដុល្លារអាមេរិក និងឧបត្ថម្ភ ៥០០ ដុល្លារអាមេរិកជារៀលរាល់ខែបន្ថែមទៀត ដើម្បីជួយទ្រទ្រង់សាលាដូង ដែលកំពុង​ជួបការ​ខ្វះខាត។ ជាមួយគ្នានេះ Sailun ក៏បានប្រកាសប្រមូលសំបកកង់សៃលុន ដែលបានប្រើប្រាស់រួច ដើម្បីយកទៅ​ជួយ​សាងសង់របង​សាលាដូង។

សូមជម្រាបថា ក្រុមហ៊ុន PICG គឺជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ​ជាច្រើន​ផ្សេងៗទៀតនៅកម្ពុជា។ PICG បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅខេត្តស្វាយរៀង។ ក្រុមហ៊ុនផលិត​សំបកកង់រថយន្តខ្នាតយក្ស កំពុងឈរជើងនៅកម្ពុជាមួយនេះ ក៏កំពុងរួមចំណែក ផ្ដល់ឱកាសការងារជាច្រើន​ពាន់កន្លែងដល់ប្រជាពលរដ្ឋខ្មែរផងដែរ។