ទីលានទុកដាក់សំរាមទំហំជាង២០ ហិកតា កំពុងរួមចំណែកលើកកម្ពស់សុខភាពសាធារណៈក្នុងក្រុងបាវិត

សង្គម​ និង​សេដ្ឋកិច្ច

អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត ដែលទំហំរហួឲូតជាង២០ ហិកតា កំពុងរួមចំណែកលើកកម្ពស់សុខភាពសាធារណៈក្នុងក្រុងបាវិតដ៏សំខាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសារធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ បាននិងកំពុងរួមចំណែកក្នុងការលើកកម្ពស់អនាម័យ និងបរិស្ថាន ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈជាអតិបរមាសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាវិត។

សូមជម្រាបជូនថា អនុគម្រោងនេះត្រូវបានសាងសង់ឡើងលើផ្ទៃដី ២០,៧ ហិកតា ដែលបានសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៥ និងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៦។

គម្រោងនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់រយៈពេល ២០ឆ្នាំ សម្រាប់ផ្តល់សេវាកម្មគ្រប់គ្រងសំណល់រឹងដល់ប្រជាពលរដ្ឋចំនួន ៥សង្កាត់ រួមមាន៖ សង្កាត់បាវិត សង្កាត់ព្រៃអង្គុញ សង្កាត់ប្រាសាទ សង្កាត់បាទី និងសង្កាត់ច្រកម្ទេស។

ទីលានទុកដាក់សំរាមនេះ ត្រូវបានរចនាឡើងជា ៥រណ្តៅ ចែកជា ៤ដំណាក់កាល ខណៈដែលគម្រោងស្ថិតក្នុងដំណាក់កាលទី១ ត្រូវសាងសង់ចំនួន ២រណ្តៅ អាចផ្ទុកសំរាមបានចំនួន ៤២៧ ០០០ ម៉ែត្រគូប សម្រាប់ប្រើប្រាស់រយៈពេល ៦ឆ្នាំកន្លះ។នេះបើតាមការបញ្ជាក់បន្ថែមពីក្រសួងសារធារណការ និងដឹកជញ្ជូន៕ អត្ថបទ៖ហ្សលីន