(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង ខនស៊ូមើហ្គូដស៍ បានប្រកាសជាផ្លូវការនូវផលិតផលថ្មីចំនួន ២ ប្រភេទគឺ សាប៊ូកក់សក់ និងសាប៊ូដុសខ្លួន BLOOM by Ora។


សាប៊ូកក់សក់ និងសាប៊ូដុសខ្លួន BLOOM ជាផលិតផលថ្មីស្រឡាងរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលផ្តោតខ្លាំងលើគុណភាពខ្ពស់ ស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ ហើយកំពុងតែមានលក់លើទីផ្សារនៃប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ។
សាប៊ូកក់សក់ BLOOM ជួយបំប៉ន និងផ្ដល់សំណើមដល់សរសៃសក់ ធ្វើអោយសក់ទន់ ភ្លឺរលោង និងរឹងមាំចាប់តាំងពីឬសដល់ចុងសក់ ។ សាប៊ូកក់សក់ BLOOM មាន ២ ប្រភេទ គឺ BLOOM Silky Gloss ជាសាប៊ូកក់សក់ ក្លិនផ្កាសាគូរ៉ា ធ្វើអោយសរសៃសក់ទន់រលោង និងមានក្លិនក្រអូប និង BLOOM Anti-Dandruff ជាសាប៊ូកក់សក់ Menthol ជំនាញខាងកម្ចាត់អង្គែ និងធ្វើឱ្យស្បែកក្បាលត្រជាក់ស្រស់ស្រាយ។ BLOOM ក៏មាន ក្រែមបន្ទន់សក់ ដែលជួយបំប៉ន និងផ្ដល់សំណើមដល់សរសៃសក់ ធ្វើឱ្យ សក់ទន់ ភ្លឺរលោង និងរឹងមាំ។
សាប៊ូដុសខ្លួន BLOOM ផលិតពីក្លិនផ្កាជាច្រើនប្រភេទ លាយជាមួយនឹងក្លិនទឹកអប់ ដែលធ្វើឱ្យស្បែកទន់រលោង និងមានក្លិនក្រអូបពេញមួយថ្ងៃ។ សាប៊ូដុសខ្លួន BLOOM មាន ២ ជម្រើស គឺ BLOOM Rose Perfume Luxury មានក្លិនផ្កា ក្រអូប ផ្ដល់សំណើមដល់ស្បែក ក្រោយពេលដុសលាងសម្អាតរាងកាយ និង BLOOM Red Satin Geranium Luxury មានក្លិនផ្កាចម្រុះ លាយនឹងក្លិនទឹកអប់ ធ្វើអោយស្បែកទន់ក្រអូប។
គួររំលឹកដែរថា ក្រុមហ៊ុន ជីប ម៉ុង ខនស៊ូមើហ្គូដស៍ មានម៉ាកផលិតផលជាច្រើនដូចជា៖ Ora Cambodia, Phka Chhouk Milk, Healthy Plus, Veggie Plus, YUMMI COOK និងបានបន្ថែមនូវផលិតផលមួយដ៏ថ្មីស្រឡាងមួយទៀតនេះគឺ BLOOM by Ora។
BLOOM គ្មានអង្គែ ទន់រលោង!
BLOOM ទន់រលោង ក្លិនក្រអូបជាប់ខ្លួន!
មាន BLOOM មានទំនុកចិត្ត! ផលិតផល ជីប ម៉ុង ស្តង់ដារគុណភាពខ្ពស់!


