ជីវាភីតាស្ប៉ា ជាទីកន្លែងសុខុមាលភាពដ៏ប្រណីតនៅក្នុងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ 

សង្គម​ និង​សេដ្ឋកិច្ច

ស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញដ៏រស់រវើក ជីវាភីតាស្ប៉ា ផ្តល់ជូននូវបទពិសោធន៍សុខុមាលភាពដ៏ប្រណីត ដែលរួមបញ្ចូលគ្នារវាងភាពស្ងប់ស្ងាត់ ការថែទាំប្រកបដោយវិជ្ជាជីវៈ និងស្តង់ដារសេវាកម្មលំដាប់អន្តរជាតិរបស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“ពាក្យ ‘ជីវាភីតា’ ដែលមានប្រភពពីភាសាសំស្ក្រឹត មានន័យថា ‘ការរស់រានឡើងវិញ’ ដែលឆ្លុះបញ្ចាំងពីទស្សនវិស័យនៃការស្តារតុល្យភាព ថាមពល និងសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។” ដែលជាគោលគំនិតស្នូលនៃស្ប៉ា រាល់ការព្យាបាលត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវ មិនថាជាជនជាតិខ្មែរ ឬជនបរទេសដែលកំពុងរស់នៅ និងធ្វើការនៅភ្នំពេញនោះទេ។ 

ចាប់ពីការម៉ាស្សាសម្រាកបន្ធូរអារម្មណ៍ ការថែរក្សាស្បែកមុខ និងរាងកាយ ការថែទាំសុខភាពសក់ រហូតដល់ការព្យាបាលសុខុមាលភាពបែបទំនើប ភ្ញៀវគ្រប់រូបនឹងទទួលបានបទពិសោធន៍ដែលជួយបំបាត់ភាពតានតឹង និងស្តារតុល្យភាពជីវិតឡើងវិញ។ ក្រោមការថែទាំពីអ្នកជំនាញដែលមានបទពិសោធន៍ រាល់ពេលវេលានៅជីវាភីតាស្ប៉ា ត្រូវបានបង្កើតឡើងដើម្បីឱ្យភ្ញៀវមានអារម្មណ៍ស្រស់ស្រាយ និងមានទំនុកចិត្តជាថ្មី។ 
ដើម្បីបំពេញបទពិសោធន៍សុខុមាលភាពឱ្យកាន់តែពេញលេញ ភ្ញៀវអាចរីករាយជាមួយអាងហែលទឹកខាងក្រៅដ៏ស្រស់ស្អាត បន្ទប់ស្ទីម អាងទឹកក្តៅ បន្ទប់អំបិលហិម៉ាល័យ និងមជ្ឈមណ្ឌលហាត់ប្រាណទំនើប ដែលសុទ្ធសឹងជាផ្នែកមួយនៃការថែរក្សាសុខភាព និងការសម្រាកក្នុងបរិយាកាសប្រណីត និងស្ងប់ស្ងាត់។ 

មិនថាលោកអ្នកកំពុងស្វែងរកការសម្រាកក្រោយថ្ងៃធ្វើការដ៏មមាញឹក ការថែទាំខ្លួនឯងនៅចុងសប្ដាហ៍ ឬក៏ការផ្តល់រង្វាន់ពិសេសសម្រាប់ខ្លួនឯងនោះទេ ជីវាភីតាស្ប៉ា គឺជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់ការស្តារថាមពល ថែរក្សាសម្រស់ និងសុខុមាលភាព។ 

ជីវាភីតាស្ប៉ា ស្ថិតនៅជាន់ទី៣ នៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។  

បើករៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃ អាទិត្យ ចាប់ពីម៉ោង ១១:៣០ ព្រឹក ដល់ម៉ោង ៩:៣០យប់។  
ជីវាភីតាស្ប៉ា បើកសេវាកម្មប្រើប្រាស់អាងហែលទឹកសម្រាប់ភ្ញៀវទូទៅ

តម្លៃ៖ 
ថ្ងៃធម្មតា៖  
– ២០ដុល្លារ++ សម្រាប់មនុស្សធំម្នាក់  
– ១០ដុល្លារ++ សម្រាប់កុមារម្នាក់ 
 
ថ្ងៃចុងសប្តាហ៍៖  
– ៣០ដុល្លារ++ សម្រាប់មនុស្សធំម្នាក់  
– ២០ដុល្លារ++ សម្រាប់កុមារម្នាក់ 
 
សូមអញ្ជើញមកស្វែងរកភាពស្រស់ស្រាយ និងតុល្យភាពថ្មីសម្រាប់ជីវិតរបស់អ្នក។ 
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖  
https://www.hyatt.com/hyatt-regency/en-US/pnhrp-hyatt-regency-phnom-penh/jivapita-spa  
ទំនាក់ទំនង៖ ០២៣ ២៣១ ២៣៤| [email protected] 
អាសយដ្ឋាន៖ ផ្ទះលេខ ៥៥ ផ្លូវ ១៧៨ សង្កាត់ ជ័យជំនះ រាជធានីភ្នំពេញ