នាវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នាវាចម្បាំងកងទ័ពជើងទឹកកាណាដា ចំនួន ០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព ក្នុងដំណើរទសន្សកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយ:ពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែកញ្ញា ឆ្នាំ២០២៦។

អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត រួមនឹងបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក បានចេញប្រតិបត្តិការល្បាតចល័ត ឈរជើងតាមគោលដៅសំខាន់ៗ ជូននិងនាំក្បួនដល់គណ:ប្រតិភូកងនាវា ក្នុងកិច្ចធានាការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។

គួរឱ្យដឹងថា នាវានេះមានឈ្មោះ MHCS Regina (FFH334) ជាប្រភេទនាវាចម្បាំង (Halifax class Frigate) មានបណ្ដោយប្រវែង ១៣៤.២ម៉ែត្រ, ទទឹងប្រវែង ១៦.៥ ម៉ែត្រ ជម្រៅទឹក ៧.១ ម៉ែត្រ ទម្ងន់ផ្ទុក ៤.៧៩៥ តោន មាននាវឹក ចំនួន២៥៥នាក់ ដឹកនាំដោយ លោកវរនាវីឯក Darren Sleen មេបញ្ជាការនាវា៕





