រដ្ឋ រកដំណោះស្រាយប្រឈមលើការបោះចោលសំណល់វាយនភណ្ឌផ្សេងៗដែលសល់ពីផលិតកម្ម

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ពិភាក្សាលើបញ្ហាប្រឈមនៃការផ្ទេរ/បោះចោលសំណល់វាយនភណ្ឌ(កម្ទេចក្រណាត់)  កម្ទេចកម្ទីដែក និងកម្ទេចកម្ទីផ្សេងៗសល់ពីផលិតកម្ម ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំពិភាក្សាលើបញ្ហាប្រឈមនៃការផ្ទេរ/បោះចោលសំណល់វាយនភណ្ឌ (កម្ទេចក្រណាត់) កម្ទេចកម្ទីដែក និងកម្ទេចកម្ទីផ្សេងៗសល់ពីផលិតកម្មនេះ បានធ្វើឡើងកាលថទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ពិភាក្សាលើបញ្ហាប្រឈមនៃការផ្ទេរ/បោះចោលសំណល់វាយនភណ្ឌ កម្ទេចកម្ទីដែក និងកម្ទេចកម្ទីផ្សេងៗសល់ពីផលិតកម្ម ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ​។

សូមជម្រាបដែរថា កិច្ចប្រជុំខាងលើនេះ គឺបានផ្តោតសំខាន់ទៅលើការរៀបចំយន្តការរួមមួយ ដើម្បីសម្រួល និងកាត់បន្ថយនីតិវិធីនៃត្រួតពិនិត្យលើការផ្ទេរ/បោះចោលកម្ទេចកម្ទីសល់ពីផលិតកម្មរបស់ គ.ល.គ. សំដៅសម្រួលដល់វិនិយោគិន និងលើកកម្ពស់សកម្មភាពកែច្នៃឡើងវិញក្នុងស្រុក ដែលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងជំរុញយុទ្ធសាស្រ្តសេដ្ឋកិច្ចចក្រាវិស័យនៅកម្ពុជា៕អត្ថបទ៖ហ្សាលីន