បន្ទាប់ពីជោគជ័យលើគម្រោងទី១ គម្រោងទី២ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ បុរី ឆាយលី របស់លោក លីម ម៉េងលី បានរៀបចំពិធីប្រកាសបើកសម្ពោធគម្រោងទី៣ របស់ខ្លួនជាផ្លូវការ ស្ថិតនៅក្នុងតំបន់កួរស្រូវ ដែលជាតំបន់សក្តានុពលឋិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។ ពិធីសម្ពោធនេះបានប្រព្រឹត្តទៅយ៉ាងឱឡារិក ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូពាណិជ្ជកម្ម និងអតិថិជនយ៉ាងច្រើនកុះករ។ អ្វីដែលពិសេសគឺ ទើបតែប្រកាសបើកសម្ពោធផ្លូវការសោះ តែគម្រោងថ្មីនេះទទួលបានការគាំទ្រយ៉ាងខ្លាំងខ្លា និងមានអតិថិជនកក់ទិញផ្ទះច្រើនលើសពីការរំពឹងទុក។

ក្នុងឱកាសសម្ពោធនោះ លោក លីម ម៉េងលី អគ្គនាយក បុរី ឆាយលី បានមានប្រសាសន៍ថា «ការសម្រេចចិត្តជ្រើសរើសយកតំបន់កួរស្រូវសម្រាប់គម្រោងទី៣នេះ ដោយសារតែវាជាតំបន់ដែលមានសក្តានុពលខ្លាំងជាងគេនាពេលបច្ចុប្បន្ន។ ទីតាំងនេះស្ថិតនៅជិតទីប្រជុំជន ជិតផ្សារទំនើបអ៊ីអន៣ សាលារៀន មន្ទីរពេទ្យ និងធ្វើដំណើរត្រឹមតែ ១៥នាទីប៉ុណ្ណោះទៅកាន់ព្រលានយន្តហោះ។

លោកអគ្គនាយកបន្តថា ចំណុចពិសេសបំផុតនោះគឺ គម្រោងទី៣ នេះស្ថិតនៅចំទល់មុខផ្សារបោះដុំបន្លែកួរស្រូវ ដែលជាផ្សារធំជាងគេនៅក្នុងតំបន់ មានអាជីវករលក់ដូរជាង ១,០០០តូប និងមានចរន្តមនុស្សចេញចូលរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ។ លោកអគ្គនាយកបានធ្វើការប្រៀបធៀបថា៖ «ផ្សារបោះដុំបន្លែកួរស្រូវនេះ មានភាពមមាញឹកមិនចាញ់ផ្សារដើមគរប៉ុន្មានឡើយ។ បងប្អូនសាកស្រមៃមើល បើសិនជាយើងមានផ្ទះអាជីវកម្ម ឬវីឡានៅម្តុំផ្សារដើមគរ គឺមានតម្លៃថ្លៃខ្លាំងណាស់ ហើយមានលុយទិញមិនប្រាកដថាបានផង។ ដូច្នេះ បើបងប្អូនខកខានធ្វើជាម្ចាស់ផ្ទះនៅជិតផ្សារដើមគរ ថ្ងៃនេះបងប្អូនមានឱកាសមាសធ្វើជាម្ចាស់ផ្ទះទល់មុខផ្សារបោះដុំបន្លែកួរស្រូវវិញម្តង»។

លោកបានគូសបញ្ជាក់ថា ភាពជោគជ័យជាបន្តបន្ទាប់តាំងពីគម្រោងទី១ ដល់គម្រោងទី៣ គឺដោយសារ បុរី ឆាយលី ផ្តោតលើចំណុចស្នូលចំនួន ៥ រួមមាន៖១. មានប្លង់រឹងត្រឹមត្រូវ១០០% ទិញផ្ទះទទួលបានផ្ទះ ២. សាង់សង់ផ្ទះលឿន ប្រគល់ជូនអតិថិជនមុនកុងត្រាជានិច្ច ៣. បុរី ជ្រើសរើសទីតាំងសក្តានុពល ៤. គូសម៉ូតផ្ទះស្អាត ទំនើប ទាន់សម័យ សំណង់រឹងមាំ ៥. តម្លៃផ្ទះធូរថ្លៃជាងគេលើទីផ្សារក្នុងតំបន់ គោលការណ៍បង់ប្រាក់ងាយៗ បត់បែនតាមអតិថិជន។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសបើកសម្ពោធគម្រោងទី៣ នេះ បុរី ឆាយលី មានការប្រម៉ូសិនពិសេសបញ្ចុះតម្លៃចាប់ពី ៧,000 ដុល្លារ ដល់ ១០,000 ដុល្លារ ជាមួយតម្លៃធូរថ្លៃ និងការបង់ប្រាក់ប្រចាំខែទាប។ បច្ចុប្បន្ន ផ្ទះអាជីវកម្ម (Shophouse) ដ៏មានសក្តានុពលសម្រាប់លក់ដូរគឺសល់តែ ១ផ្ទះចុងក្រោយប៉ុណ្ណោះ ដូច្នេះបងប្អូនអតិថិជនដែលមានបំណងចង់វិនិយោគ ឬរស់នៅ គួររួសរាន់ធ្វើការទំនាក់ទំនងកក់ឱ្យបានមុនគេដើម្បីកុំឱ្យឱកាសមាសនេះកន្លងហួស៕




















