សម្ដេចតេជោ ហ៊ុន សែន៖ «បរាជ័យក្នុងសាលា ប្រសើរជាងបរាជ័យក្នុងជីវិត» ជាសារអប់រំដ៏មានតម្លៃគ្រប់សម័យកាល

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការគាំទ្រ និងបានចាត់ទុកប្រសាសន៍មួយឃ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលលើកឡើងថា «បរាជ័យនៅក្នុងសាលា ប្រសើរជាងបរាជ័យនៅក្នុងជីវិត» គឺជាពាក្យស្លោកប្រកបដោយគតិបណ្ឌិត និងមានតម្លៃមិនចេះសាបសូន្យ ក្នុងការណែនាំ និងតម្រង់ទិសដៅដល់សិស្ស-និស្សិតគ្រប់ជំនាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសំណេរលើបណ្ដាញសង្គមផ្លូវការ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងឱ្យដឹងថា៖ «ថ្ងៃនេះបានស្តាប់នាយករដ្ឋមន្ត្រីនិយាយពាក្យមួយឃ្លាថា បរាជ័យនៅក្នុងសាលា ប្រសើរជាងបរាជ័យនៅក្នុងជីវិត ដែលសំដៅទៅលើការខិតខំរៀនសូត្ររបស់សិស្ស-និស្សិត។»

សម្ដេចតេជោ បញ្ជាក់ថា «សម្រាប់ខ្ញុំយល់ថាពាក្យមួយឃ្លានេះ មិនគ្រាន់តែជាពាក្យនិយាយឲ្យរួចពីមាត់នោះទេតែជាពាក្យណែនាំតម្រង់ទិសដល់សិស្ស-និស្សិតគ្រប់ពេល។ ទោះបីខ្ញុំឆ្លងកាត់ធ្វើនយោបាយរយៈពេលវែងតែពាក្យមួយឃ្លានេះខ្ញុំចាត់ទុកថាជាពាក្យស្លោកដែលមានតម្លៃមិនសាបសូន្យ(បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត)៕