អបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌជាមួយនឹងការស្នាក់នៅដ៏ពិសេស និងទទួលបានអត្ថប្រយោជន៍ដ៏មានតម្លៃនៅ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ ស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ សណ្ឋាគារសូមអញ្ជើញភ្ញៀវទាំងអស់ទទួលយកបទពិសោធន៍ ការជួបជុំ និងភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ តាមរយៈការស្នាក់នៅ ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងសេវាកម្មសុខុមាលភាពដ៏ប្រណីត។

ស្នាក់នៅ និងទទួលបាន 2,000 Bonus Points
រីករាយជាមួយការស្នាក់នៅដ៏ចងចាំ និងទទួលបានបទពិសោធន៍បដិសណ្ឋារកិច្ចល្អ ព្រមទាំងការផ្តល់ជូនពិសេសក្នុងរដូវកាលនេះ។ ប្រសិនបើអ្នកជាសមាជិក World of Hyatt ទទួលបានការបញ្ចុះតម្លៃ 10% និងទទួលបាន 2,000 Bonus Points សម្រាប់រាត្រីស្នាក់នៅនីមួយៗ។ ការផ្តល់ជូននេះមានសុពលភាពសម្រាប់ការកក់ និងស្នាក់នៅចាប់ពីថ្ងៃទី 10 ដល់ 25 ខែតុលា ឆ្នាំ 2026។
ភោជនីយដ្ឋាន Market Café Restaurant & Lounge
ទទួលយកបទពិសោធន៍អាហារដ៏សម្បូរបែបពេញមួយថ្ងៃ ចាប់ពីអាហារពេលព្រឹក អាហារថ្ងៃត្រង់ តែរសៀល រហូតដល់អាហារពេលល្ងាច។ ភ្ញៀវក៏អាចសាកល្បងមុខម្ហូប និងភេសជ្ជៈពិសេស រួមទាំង Cold Brew Matcha Latte ដ៏ស្រស់ស្រាយ ក្នុងបរិយាកាសប្រកបដោយផាសុកភាព។
បារនីយដ្ឋាន FiveFive Rooftop Bar & Lounge
លើកកម្ពស់ពេលរាត្រីរបស់អ្នកជាមួយស្រាក្រឡុកច្នៃដោយអ្នកជំនាញក្រឡុកស្រា មុខម្ហូបពិសេស និងទេសភាពដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញពីលើអគារ ព្រះបរមរាជវាំង និងដងទន្លេមេគង្គ ដែលជាទីកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការជួបជុំមើលថ្ងៃលិច និងការប្រារព្ធពិធីជប់លៀងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ជីវ៉ាភីតា ស្ប៉ា Jivapita Spa
ស្តារថាមពល និងតុល្យភាពក្នុងសុខមាលភាពជាមួយនឹងការផ្តល់ជូនពិសេសសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ។ កក់ម៉ាស្សារយៈពេល 60 នាទី និងទទួលបានការព្យាបាលបន្ថែមដល់ 90 នាទី ក្នុងតម្លៃត្រឹមតែ 70 ដុល្លារ+++ ដើម្បីផ្តល់ពេលវេលាកាន់តែច្រើនសម្រាប់ការសម្រាក លំហែកាយ និងស្តារភាពស្រស់ថ្លាឡើងវិញ។
មិនថាជាការជួបជុំជាមួយក្រុមគ្រួសារ ការសម្រាកលំហែកាយក្នុងទីក្រុង ឬការទទួលយកបទពិសោធន៍សុខុមាលភាពដ៏ប្រណីតនោះទេ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ផ្តល់ជូននូវការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដែលមិនអាចបំភ្លេចបាន ពោរពេញដោយភាពកក់ក្តៅ ភាពរីករាយ និងអត្ថប្រយោជន៍ដ៏ពិសេស។
សម្រាប់ព័ត៌មានបន្ថែម និងការកក់សូមចូលទៅកាន់៖
https://www.hyatt.com/hyatt-regency/en-US/pnhrp-hyatt-regency-phnom-penh
ឬទំនាក់ទំនងមកកាន់សណ្ឋាគារដោយផ្ទាល់តាមលេខ៖ +855 97 350 1234 (WhatsApp / Telegram)។






