មិនមែនសៀងហៃ មិនមែនប៉ារីស តែរាជធានីភ្នំពេញ បានជាប់ចំណាត់ថ្នាក់លេខ៣ ជាទីក្រុងធំៗល្អបំផុតនៅលើពិភពលោកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីសេអ៊ូល និងតូក្យូ

សង្គម​ និង​សេដ្ឋកិច្ច

នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាមោទនភាពដ៏ឧត្តុង្គឧត្តមថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ខណៈដែលរាជធានីភ្នំពេញត្រូវបានបោះឆ្នោត និងវាយតម្លៃជាប់ជាទីក្រុងធំៗល្អបំផុតនៅលើពិភពលោកចំណាត់ថ្នាក់លេខ៣ (No. 3 Best Big Cities in the World) សម្រាប់ឆ្នាំ២០២៦ ពីទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញលើសកលលោក Condé Nast Traveler។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការប្រកាសលទ្ធផលជាផ្លូវការ រាជធានីភ្នំពេញរបស់កម្ពុជាបានឈរនៅលើកំពូលតារាងលំដាប់ថ្នាក់ខ្ពស់គួរឱ្យកត់សម្គាល់ ដោយដេញតាមពីក្រោយតែទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) ដែលស្ថិតនៅចំណាត់ថ្នាក់លេខ១ និងទីក្រុងតូក្យូ (ជប៉ុន) នៅចំណាត់ថ្នាក់លេខ២ ប៉ុណ្ណោះ។ អ្វីដែលកាន់តែអស្ចារ្យនោះ គឺភ្នំពេញបាននាំមុខទីក្រុងធំៗ និងទំនើបៗល្បីៗជាច្រើនទៀត ដូចជា សៀងហៃ ស៊ីដនី ម៉ុងរេអាល់ ប៉ារីស និងសិង្ហបុរី ជាដើម។

ខាងក្រោមនេះជាចំណាត់ថ្នាក់ទីក្រុងធំៗល្អបំផុតទាំង១០ នៅលើពិភពលោក ឆ្នាំ២០២៦៖

១.សេអ៊ូល (Seoul) – កូរ៉េខាងត្បូង

២.តូក្យូ (Tokyo) – ជប៉ុន

៣.ភ្នំពេញ (Phnom Penh) – កម្ពុជា

៤.សៀងហៃ (Shanghai) – ចិន

៥.ស៊ីដនី (Sydney) – អូស្ត្រាលី

៦.ម៉ុងរេអាល់ (Montreal) – កាណាដា

៧.ប៉ារីស (Paris) – បារាំង

៨.ខេបថោន (Cape Town) – អាហ្វ្រិកខាងត្បូង

៩.សិង្ហបុរី (Singapore) – សិង្ហបុរី

១០.ក្យូតូ (Kyoto) – ជប៉ុន