គ្រោះទឹកជំនន់ ចំពេលស្រូវជិតប្រមូលផល!សហគមន៍កសិកម្មទំនើបនៅស្រុកឯកភ្នំ និងស្រុកមោងឫស្សី ត្រូវបានក្រសួងកសិកម្មដាក់ការងារអាទិភាពចំពោះមុខភ្លាមៗ

សង្គម​ និង​សេដ្ឋកិច្ច

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅជាមួយពូៗតំណាងសហគមន៍កសិកម្មទំនើបនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ចុះពិនិត្យផ្ទាល់ពីផលប៉ះពាល់នៃគ្រោះទឹកជំនន់មកលើដីស្រែរបស់បងប្អូនកសិករយើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបន្តថា សហគមន៍កសិកម្មទំនើបនៅស្រុកឯកភ្នំ និងស្រុកមោងឫស្សី រងការខូចខាតធ្ងន់ជាងគេ ព្រោះទឹកជន់លិចខ្លាំងចំពេលស្រូវជិតប្រមូលផល។ ការងារអាទិភាពចំពោះមុខនាពេលនេះគឺ៖
គាំទ្រទុនបង្វិលឱ្យបានគ្រប់គ្រាន់ ដើម្បីបងប្អូនសមាជិកអាចចាប់ផ្តើមដាំដុះស្តារឡើងវិញភ្លាមៗ
បន្តស្វែងរកយន្តការដោះស្រាយបញ្ហាប្រឈមជូនកសិករជាសមាជិកជាដំណាក់កាលៗ
សិក្សាពីសមិទ្ធិលទ្ធភាពនៃការអនុវត្ត«ធានារ៉ាប់រងកសិកម្ម» សម្រាប់ទប់ទល់នឹងគ្រោះមហន្តរាយ
បើកឱកាសឱ្យកសិករដទៃដែលរងផលប៉ះពាល់ និងខ្វះដើមទុនផលិតកម្មរដូវកាលថ្មី។

ជាមួយគ្នានោះ លោកក៏បានលើកទឹកចិត្តកសិករអាចចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានការគាំទ្រដូចគ្នា។