កម្ពុជា-ព្រីតថេន ក្រោងបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នាទ្វេភាគីនៅដើមឆ្នាំ២០២៧ ដើម្បីទាក់ទាញកំណើនវិនិយោគទ្វេភាគី ព្រមទាំងជំរុញការដោះស្រាយបញ្ហាប្រឈមនានាជួនដល់វិនិយោគិនឱ្យកាន់តែច្រើនថែមទៀត។

នេះបើយោងតាមជំនួបពិភាក្សារវាង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្ដម ដូមីនិក វីល្លៀម ឯកអគ្គរាជទូតព្រីតថេនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីទិសដៅការងារបន្តពាក់ព័ន្ធនឹងការត្រៀមសហការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងព្រីតថេន លើកទី៤ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងអំឡុងដើមឆ្នាំ២០២៧ ខាងមុខនេះ។
សូមជម្រាបដែរថា បើគិតត្រឹមក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០២៦ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៣៤៦ ជាមួយនឹងទុនវិនិយោគសរុបប្រមាណ ៥,៤ពាន់លានដុល្លារអាម៉េរិក។នេះបើយោងតាមរបាយការណ៍ ៨ខែដើមឆ្នាំ ២០២៦ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលៗថ្មីនេះ៕ អត្ថបទ៖ហ្សាលីន



