លោក គីម វីរៈ ឡើងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានឋានៈស្មើរដ្ឋមន្រ្តី

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្រេចតែងតាំងមុខដំណែង លោក គីម វីរៈ ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនួសលោក ឡាំ ហេងហួត ត្រូវបញ្ចប់មុខដំណែង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក គីម វីរៈ ខាងស្តាំ

មុនតែងតាំងលោក គីម វីរៈ ជាអគ្គលេខាធិការ មានឋានៈស្មើរដ្ឋមន្រ្តី តាមការស្នើសុំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកកាន់មុខដំណែងជាទីប្រឹក្សា និងជានាយកកម្មវិធីជាតិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

សូមជម្រាបជូនថា លោក គីម រីវៈ ត្រូវបានប្រភពព័ត៌មានច្បាស់ការបង្ហើបឲ្យដឹងថា លោកគឺជាកូនប្រុសលោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ទន្ទឹមនឹងនោះលោកក៏ជាអនុប្រធានយុវជនបក្សខេត្តឧត្តមានជ័យ និងជាប្រធានយុវជនបក្សចុះជួយស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕