តម្លៃមាសនៅលើទីផ្សារអន្តរជាតិបាននិងកំពុងបន្តធ្លាក់ថ្លៃយ៉ាងខ្លាំងនៅក្នុងខែតុលា ឆ្នាំ២០២៦ នេះ។ យោងតាមការវិភាគរបស់ក្រុមអ្នកជំនាញហិរញ្ញវត្ថុ Blackwell Globall Cambodia ការដាំក្បាលចុះនៃលោហៈធាតុមានតម្លៃមួយនេះ គឺបណ្តាលមកពីកត្តាគន្លឹះចំនួន ៣ ដូចខាងក្រោម៖

១. ការកើនឡើងនៃអត្រាការប្រាក់រយៈពេលវែង (Treasury Yields)៖
អត្រាផលទុនបណ្ណសារពើពន្ធអាមេរិក (Treasury Yields) បានហក់ឡើងដល់កម្រិតខ្ពស់គួរឱ្យកត់សម្គាល់ ដោយក្នុងនោះ 30-Year Treasury Yield បានឡើងដល់ ៥.៦៣% ខណៈដែល 10-Year Yield បានហក់ឡើងធំជាង ៥.៣%។ ការឡើងខ្ពស់នៃអត្រាការប្រាក់រយៈពេលវែងនេះ បានធ្វើឱ្យវិនិយោគិនផ្លាស់ប្តូរទិសដៅ បែរមកចាប់អារម្មណ៍លើការវិនិយោគលើទ្រព្យសម្បត្តិដែលផ្តល់ការប្រាក់ខ្ពស់ និងមានសុវត្ថិភាពទាំងនេះវិញ ជំនួសឱ្យការទុកទុនលើមាសដែលជាទ្រព្យសម្បត្តិមិនផ្តល់អត្រាការប្រាក់ (Non-yielding asset)។
២. នយោបាយរឹតបន្តឹងរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក (Federal Reserve Policy)៖
ប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed Chair) លោក Kevin Warsh បានប្រកាសបន្តកំណត់ជំហររឹងត្អឹងក្នុងការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់។ គោលនយោបាយរូបិយវត្ថុដ៏តឹងរ៉ឹងនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ និងវាយបកទៅលើសម្ពាធអតិផរណាដែលកំពុងកើតមាន ដែលកត្តានេះបានធ្វើឱ្យប្រាក់ដុល្លារមានតម្លៃកាន់តែខ្លាំង និងដាក់សម្ពាធផ្ទាល់មកលើតម្លៃមាស។
៣. ការរំពឹងទុករបស់ទីផ្សារ (Market Expectations)៖
សន្ទស្សន៍និងអ្នកចូលរួមក្នុងទីផ្សារហិរញ្ញវត្ថុ បានបង្ហាញការរំពឹងទុកយ៉ាងមុតមាំថា ធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៦ នេះ។ ការរំពឹងទុកពីការបន្តដំឡើងអត្រាការប្រាក់នាពេលឆាប់ៗខាងមុខនេះ បានធ្វើឱ្យសម្ពាធនៃការលក់មាសចេញពីសំណាក់វិនិយោគិនកាន់តែមានទម្ងន់ ដែលជម្រុញឱ្យតម្លៃមាសនៅលើទីផ្សារបន្តធ្លាក់ចុះជាលំដាប់នៅក្នុងខែនេះ៕

