ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា មានរថយន្តចរាចរណ៍លើផ្លូវល្បឿនលឿនសរុបរហូតជាង ៥ម៉ឺន ដង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ៣ ថ្ងៃ។

ក្រសួងសាធារណការ បានឱ្យដឹថា ចរាចរណ៍សរុបលើផ្លូវល្បឿនលឿនក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ គិតចាប់ពីថ្ងៃទី ១០-១២ ខែតុលា ឆ្នាំ២០២៦ (រយៈពេល ៣ថ្ងៃ) ចរាចរណ៍លើផ្លូវល្បឿនលឿនសរុបមានចំនួន៥២ ៧៦៥ ដង។
ក្រសួងបន្តថា យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំខែ គិតចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៦ ចរាចរណ៍លើផ្លូវល្បឿនលឿនសរុបមានចំនួន ៥២ ៧៦៥ ដង។
ទន្ទឹមនឹងនេះ ការស្វែងរកជំនួយតាមទូរស័ព្ទ ១៣៩៩ មានចំនួន ៨៦ ករណី (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ០ ករណី ស្វែងរកជំនួយចំនួន ៤០ ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៤៦ ករណី)។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍។
សូមជម្រាប់ដែរថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះដែរ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរជាតិ និងបរទេស ព្រមទាំងប្រជាពលរដ្ឋដើរកម្សាន្តសរុបប្រមាណ ២ ១៦១ ២១១ ដងនាក់ (ជាង ២,១៦លានដងនាក់) កើនឡើងប្រមាណ ០,៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងពិធីបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦៕ អត្ថបទ៖ហ្សាលីន


