លោក ប៉េង ពោធិ៍នា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មិនមែនសំដៅត្រឹមកម្រាលកៅស៊ូឬបេតុង ប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាឱ្យបាននូវ «គុណភាព សោភ័ណភាព និងជាពិសេសសុវត្ថិភាពខ្ពស់»

សង្គម​ និង​សេដ្ឋកិច្ច

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មិនមែនសំដៅត្រឹមតែជាការសាងសង់ កម្រាលកៅស៊ូឬបេតុង ដែលផ្តល់ឱ្យនូវការប្រើប្រាស់ផ្លូវថ្នល់បានរលូនប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាឱ្យបាននូវ «គុណភាព សោភ័ណភាព និងជាពិសេសសុវត្ថិភាពខ្ពស់» សម្រាប់អ្នកប្រើប្រាស់ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសស្តីពី «បរិក្ខារគ្រប់គ្រងចរាចរណ៍» កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា បានោ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង និងជំនាញពាក់ព័ន្ធនឹងប្រភេទ តួនាទី គោលការណ៍នៃការរៀបចំ ការជ្រើសរើស ការឌីហ្សាញ ការដំឡើង និងការថែទាំបរិក្ខារចរាចរណ៍ និងផ្តោតសំខាន់លើការធានាឱ្យអ្នកប្រើប្រាស់ផ្លូវអាចមើលឃើញ យល់ និងអនុវត្តតាមសញ្ញា និងបរិក្ខារចរាចរណ៍បានច្បាស់លាស់ និងទាន់ពេលវេលា។

លើសពីនេះ វគ្គបណ្តុះបណ្តាលនេះនឹងពង្រឹងសមត្ថភាពក្នុងការអនុវត្តគោលការណ៍ និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងបរិក្ខារចរាចរណ៍ ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នា ប្រសិទ្ធភាព សុវត្ថិភាព និងសោភ័ណភាពនៃប្រព័ន្ធបរិក្ខារចរាចរណ៍នៅតាមបណ្តាញផ្លូវថ្នល់ទូទាំងប្រទេស។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ កម្ពុជានឹងមានធនធានមនុស្សកាន់តែមានសមត្ថភាពក្នុងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ។

ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្រ្តី គូសបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មិនមែនសំដៅត្រឹមតែជាការសាងសង់ កម្រាលកៅស៊ូឬបេតុង ដែលផ្តល់ឱ្យនូវការប្រើប្រាស់ផ្លូវថ្នល់បានរលូនប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាឱ្យបាននូវ «គុណភាព សោភ័ណភាព និងជាពិសេសសុវត្ថិភាពខ្ពស់» សម្រាប់អ្នកប្រើប្រាស់ផងដែរ។ បរិក្ខារចរាចរណ៍ រួមមាន៖ គំនូសសញ្ញា ផ្លាកសញ្ញា ភ្លើងសញ្ញា របាំងសុវត្ថិភាព និងភ្លើងបំភ្លឺផ្លូវ គឺជាភាសាទំនាក់ទំនងផ្ទាល់រវាងផ្លូវ និងអ្នកបើកបរ។ កង្វះខាត ឬភាពមិនច្បាស់លាស់នៃបរិក្ខារទាំងនេះ គឺជាមូលហេតុចម្បងមួយដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ៕