វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦ នៅសាលពិព័រណ៍និងសន្និបាតកោះពេជ្រ, ក្រុមហ៊ុនកូនខ្មែរ PIC Group នឹងនាំផលិតផលថ្មី មកបម្រើជូនបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងវិស័យកសិកម្ម។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន នៅលើបណ្តាញសង្គម នាពេលថ្មីៗនេះ។

ក្នុងថ្ងៃវេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ នោះផងដែរ ក្រុមហ៊ុនក៏មានបើកឱកាសស្វែងរកដៃគូរសហការ និងភ្នាក់ងារតាមតំបន់ទូទាំងប្រទេសសម្រាប់ចែកចាយទៀតផង។ ជាពិសេស ក្រុមហ៊ុនបានប្រកាសបញ្ចុះតំលៃលើកទឹកចិត្តលើសំបកកង់ឡានផលិតនៅខ្មែរធុនធំមុនគេ និងធំជាងគេនៅកម្ពុជារហូតដល់៧% រយៈពេលបីថ្ងៃ ២៣-២៥ តុលា សប្តាហ៍នេះ នៅសាលកោះពេជ្រ។
សូមគោរពអញ្ជើញអតិថិជនរបស់ក្រុមហ៊ុន PICG ទាំងអស់ និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសទៅលើសំបកកង់ឡានធុនធំទូទាំងប្រទេសមិនថាដេប៉ូ ឬក្រុមហ៊ុន ព្រមទាំងអ្នកប្រើប្រាស់ផ្ទាល់ខ្លួន ចូលរួមក្នុងកម្មវិធី វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាថ្នាក់ជាតិ។
សូមជម្រាបថា ក្រុមហ៊ុន PIC Group ជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនផ្សេងៗទៀតនៅកម្ពុជា។ PIC Group បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅខេត្តស្វាយរៀង៕






