ស្ថាប័នជំនាញ កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានសម្រេចចុះកិច្ចព្រមព្រៀងផ្តល់ឥណទាន ១៨២ លានដុល្លារ គាំទ្រគម្រោងប្រព័ន្ធស្តុកថាមពលនៅកម្ពុជា ក្នុងទំហំទឹកប្រាក់សរុបចំនួន ១៨២ លានដុល្លារអាមេរិក ក្រោមអធិបតីភាពលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងដោយមានការចូលរួមសហការពីគ្រឹះស្ថានធនាគារចំនួន ៧។

ធនាគារជាតិកម្ពុជា បានឱ្យដឹងថា កិច្ចព្រមព្រៀងឥណទាននេះមានគោលបំណងគាំទ្រដល់គម្រោងសាងសង់ប្រព័ន្ធស្តុកថាមពល (Battery Energy Storage System) ដែលជាគម្រោងដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះមានសារៈសំខាន់ក្នុងការរួមចំណែកធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនី និងកាត់បន្ថយការបំភាយឧស្ម័នកាបូន ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះបានបង្ហាញពីតួនាទីដ៏សំខាន់របស់វិស័យធនាគារក្នុងការកៀរគរធនធានហិរញ្ញវត្ថុ បង្វែរមូលនិធិទៅគាំទ្រគម្រោងបៃតង និងលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានបៃតង។ សមិទ្ធផលនេះក៏ជាផ្នែកមួយនៃការចូលរួមអនុវត្តប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់វិស័យធនាគារនៅកម្ពុជា ដើម្បីទទួលបានការលើកទឹកចិត្តពីធនាគារជាតិនៃកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមពីធនាគារជាតិនៃកម្ពុជា៕ អត្ថបទ៖ហ្សាលីន


