កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ៤ នៅតំបន់អាស៊ីអាគ្នេយ៍ និងលេខ ១៦ នៅលើពិភពលោក ដោយទទួលបានពិន្ទុ ៩៣.៥៧ ក្នុងពានរង្វាន់ជម្រើសអ្នកអានឆ្នាំ២០២៦ របស់ទស្សនាវដ្តីអន្តរជាតិ Condé Nast Traveller តាមរយៈភាពទាក់ទាញផ្នែកវប្បធម៌ ធម្មជាតិ និងទេសចរណ៍ដ៏សម្បូរបែប។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការទទួលស្គាល់ជាអន្តរជាតិនេះឆ្លុះបញ្ចាំងពីសក្តានុពលទេសចរណ៍របស់កម្ពុជាលើសពីប្រាសាទអង្គរវត្ត រួមមាន បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ទីក្រុងដ៏រស់រវើក ទេសភាពធម្មជាតិដ៏អស្ចារ្យ និងកោះដ៏ស្រស់បំព្រង។
នៅក្នុងតារាងពិន្ទុដែលបង្ហាញក្នុងរូបភាព កម្ពុជា ស្ថិតនៅពីក្រោយប្រទេសជប៉ុន អ៊ីតាលី និងអៀរឡង់ ខណៈដែលខ្ពស់ជាងប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ បារាំង ក្រិក ប៉ាណាម៉ា វៀតណាម កូរ៉េខាងត្បូង ថៃ ប៉ូឡូញ ន័រវែស ក្រូអាត អូទ្រីស ស្វីស សិង្ហបុរី ស៊ុយអែត និងអាល្លឺម៉ង់៕

