រដ្ឋគួរពិចារណាឡើងវិញ ព្រោះមានអាជីវកររាប់ពាន់នាក់ដែលត្រូវការកន្លែងលក់ហេីយក្រុមគាត់ធ្វេីការដោយគ្មានប្រាក់ខែរដ្ឋទេ

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលបានសម្រេចបិទទ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ។ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានណែនាំឲ្យ​ក្រសួងពាណិជ្ជកម្ម រៀបចំ​សម្របសម្រួល​ផ្គត់ផ្គង់​ស្បៀង និង​គ្រឿង​ឧបភោគបរិភោគ​ចាំបាច់ ​លក់​ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
រូបភាពហ្វេសបុក

ការរៀបចំផ្គត់ផ្គង់​ស្បៀង និង​គ្រឿង​ឧបភោគបរិភោគ​ចាំបាច់របស់ក្រសួងពាណិជ្ជកម្ម នៅពេលនេះមានទស្សនៈលើកឡើងផ្សេងៗគ្នា ខណៈដែលរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ បានបង្ហាញយោបល់ថា៖ ឃើញក្រសួងពាណិជ្ជកម្មចាត់ចែងបើកស្តង់លក់ទំនិញក្នុងពេលបិទខ្ទប់ នេះជាគំនិតផ្តួចផ្តើមមួយល្អ ។ ប៉ុន្តែខ្ញុំគិតលេងៗថា ក្រសួងពាណិជ្ជកម្មអាចលក់បង់រំលស់ជូនអ្នកដែលមិនមានលុយគ្រប់គ្រាន់ ហើយអនុញ្ញាតអោយអ្នកលក់ដូរធម្មតាលក់នៅជិតនោះសម្រាប់អ្នកមានលុយគ្រប់គ្រាន់ ។

រូបភាព អ៊ិនធើណេត

បើតាមលោករដ្ឋមន្ត្រី ការធ្វើយ៉ាងនេះ យើងជួយអ្នកមានជីវភាពខ្វះខាតផង​ អនុញ្ញាតអោយប្រជាពលរដ្ឋ ( អ្នកចាក់វ៉ាក់សាំងបាន ២ លើកហើយ ) មានប្រភពចំណូលវិញផង ។ ឬ បើមិនចង់ស្មុគស្មាញលក់រំលស់ទេ ក្រសួងមិនបាច់លក់ ទុកអោយឯកជនទាំងអស់ក៏បាន ( ក្រសួងត្រួតពិនិត្យតម្លៃ ) ធ្វើបែបនេះ គឺមន្ត្រី រាជការមិនលំបាកនឹងមកលក់ដូរផងដែរ ។

រូបភាពហ្វេសបុក បណ្ឌិត យ៉ង សាំងកុមារ

សម្រាប់ លោកបណ្ឌិត យ៉ង សាំងកុមារ ដែលជាអ្នកជំនាញ​កសិកម្ម​ និង​ទីផ្សារ​កសិផល វិញបានលើកឡើងថា៖ ខ្ញុំមិនប្រឆាំងនឹងការលក់ស្បៀងជូនប្រជាជននៅពេលបិទខ្ទប់រាជធានីនិងតំបន់ក្រហមទេ តែគ្រាន់សូមឲ្យក្រសួងធ្វេីការពិចារណារនូវចំណុចមួយចំនួនដូចខាងក្រោមនេះ:
១)មានអាជីវកររាប់ពាន់នាក់ដែលត្រូវការកន្លែងលក់
ហេីយក្រុមគាត់ធ្វេីការដោយគ្មានប្រាក់ខែរដ្ឋទេ។
២)គាត់អត់មានប្រេីថវិកាជាតិ ប្រេីជាដេីមទុនទិញផលិផលមកលក់ទេ។
៣)គាត់អាចលក់ផលិតផល បានច្រេីនមុខនិងមានភាពបត់បែនជាង។
៤)គាត់អាចលក់ដោយគ្មានគិតម៉ោងពេល សៅរ៍អាទិត្យនិងមានភ្លៀងឬអត់ភ្លៀង។
៥)មន្ត្រីក្រសួងនិងអជីវករអាចឆ្លងកូវីដ១៩បានដូចគ្នា។
៦)ការលក់ដូរជាមុខរបរឬជាឆ្នាំងបាយរបស់អជីវករតូចតាចដែលភាគច្រេីនគាត់រកមួយថ្ងៃរស់មួយថ្ងៃ។ណាមួយទៀតក្រុមគាត់ភាគច្រេីនក៏ប្រឈមនឹងបញ្ហាបំណុលផងដែរ។

រូបភាពថ្មីៗ

បើតាមលោកបណ្ឌិត យ៉ង សាំងកុមារ ក្រសួងគួរផ្តោតលេីការជួយគាំទ្រដល់អជីវករ ដេីម្បីដំណេីរការអជីវកម្មគាត់បានល្អដោយមានទីតាំងសមស្រប ទទួលបានការផ្គត់ផ្គង់កសិផលពីប្រភពផ្សេងៗបានដោយរលូន និងដំណេីរការលក់ដូរដោយគោរពតាមគោលការណ៍សុខាភិបាលបានល្អ។ ការចែកគ្នាទទួលខុសត្រូវនិងការជួយគ្នាទៅវិញទៅមករវាងរដ្ឋនិងពលរដ្ឋនាំឲ្យយេីងទប់ទប់ជាមួយកូវីដ១៩បានជោគជ័យ៕

រូបភាពថ្មីៗ
រូបភាពថ្មីៗ