ស្ងាត់ៗ កម្ពុជាបានចំណូលជាង ២០០ លានដុល្លារពីការនាំចេញជ័រកៅស៊ូ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីកសិកម្ម លោក វេង សាខុន បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបមានចំនួន ៤០៤ ១៦០ ហិកតា ក្នុងនោះមានផ្ទៃដីចៀរជ័រចំនួន ២៩២ ៥០០ ហិកតា ស្មើនឹង៧២% និងផ្ទៃដីថែទាំមានចំនួន ១១១ ៦៦០ ហិកតា ស្មើនឹង ២៨%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ កម្ពុជាបានបញ្ចេញលក់ជ័រកៅស៊ូជាង ១៣ ម៉ឺនតោន (១៣២ ១៧៤) កើនឡើងជិត ៩ តោន (៨,៨៥៩) ស្មើនឹង៧,១៨%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ខណៈចំណូលទទួលបានជាង ២០០ លានដុល្លារ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

របាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងចំណោម១៣២ ១៧៤តោននោះបញ្ចេញលក់ជ័រកៅស៊ូសម្រេចបានក្នុងខែមិថុនា ឆ្នាំ២០២១ មានចំនួន ២៩ ៧០០តោន បានកើនឡើងចំនួន៤ ៣៩៧តោន ស្មើនឹង១៧,៣៨%ធៀបនឹងខែមុន និងកើនឡើងចំនួន ៣ ៦៨០តោន ស្មើនឹង១៤,១៤% ធៀបនឹងខែមិថុនាដូចគ្នាក្នុងឆ្នាំ​២០២០។

ចំពោះតម្លៃលក់ជ័រកៅស៊ូមធ្យមសរុបរយៈពេល៦ខែ ថ្លៃ១.៦៧៧ដុល្លារក្នុង១តោន បានកើនឡើងចំនួន៣៧៤ដុល្លារក្នុង១តោន ស្មើនឹង២៨,៧២%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំពោះតម្លៃលក់ជ័រកៅស៊ូមធ្យមក្នុងខែមិថុនា ថ្លៃ១.៦៨៥ដុល្លារក្នុង១តោន បានថយចុះចំនួន១៥ដុល្លារក្នុង១តោនតោន ស្មើនឹង០.៨៦%ធៀបនឹងខែមុន និងបានកើនឡើងចំនួន៤១៩ដុល្លារក្នុង១តោន ស្មើនឹង៣៣,០៥%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

ជារួមចំណូលពីជ័រកៅស៊ូក្នុងខែមិថុនាមានចំនួន៥០ ០៥៨ ៧៦៨ដុលា្លរខណៈចំណូលសរុបរយៈពេល៦ខែទទួលបានចំនួន ២២១ ៦៧៥ ៧៧០,០៩ដុលា្លរ ។ ក្រៅពីនេះរយៈពេល៦ខែ នេះដែរកម្ពុជាក៏បានបញ្ចេញលក់ឈើកៅស៊ូសម្រេចបានសរុប ចំនួន ៣.៦៦៣ម៉ែត្រដោយទទួលបានចំណូលចំនួន៧៥៦ ៩៩២,៨៤ដុលា្លរ៕