ឯកឧត្តម ហ៊ុន ម៉ាណែត ទទួលបានគោរមងារកិត្តិយសធំៗចំនួន២ ក្នុងពេលតែមួយ

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានទទួលគោរមងារកិត្តិយសធំៗចំនួន២ ក្នុងពេលតែមួយពីសាកលវិទ្យាល័យជាតិ ណេហ្គារី ប៉ាដាង និងអង្គការពុទ្ធសាសនិកពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយទទួលបានគោរមងារកិត្តិយសទាំងពីរខាងលើនេះរួចមក ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តមដូច្នេះថា៖«សូមអរគុណចំពោះការផ្តល់នូវមហាកិត្តិយស ពិធីប្រគល់គោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” នៃអង្គការពុទ្ធសាសនិកពិភពលោក “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ” នៃសាកលវិទ្យាល័យជាតិ ណេហ្គារី ប៉ាដាង និងគោរមងារកិត្តិយស “ទីប្រឹក្សាជាន់ខ្ពស់” របស់អង្គការពុទ្ធសាសនិកពិភពលោក»។

ពិធីខាងលើនេះ គឺបានរៀប​ចំធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ក៏មានការចូលរួមពីសម្តេច តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។

សូមជម្រាប់ដែរថា បើតាមតំណាងអង្គការពុទ្ធសាសនិកពិភពលោក បានឱ្យដឹងថា សមាជិកក្រុមប្រឹក្សា នៃអង្គការពុទ្ធសាសនិកពិភពលោក តំណាងឱ្យប្រទេសចំនួន ៥៥ ដែលកាន់ព្រះពុទ្ធសាសនា ពិតជាមានការកោតសរសើរចំពោះស្នាដៃរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានប្រកាន់ខ្ជាប់នូវការលើកកម្ពស់ និងអនុវត្តតាមគន្លងព្រះពុទ្ធសាសនា ជាពិសេសភាពជាអ្នកដឹកនាំរបស់ឯកឧត្តមបណ្ឌិត ក្នុងការលើកកម្ពស់ការអប់រំប្រជាពលរដ្ឋ អំពីសីលធម៌ទូទៅ និងក្រមសីលធម៌ បែបព្រះពុទ្ធសាសនា និងការលះបង់របស់ឯកឧត្ដមបណ្ឌិត ក្នុងការរក្សាឱ្យបាននូវសន្តិភាព វិបុលភាព ការសង្រ្គោះអាយុជីវិតរបស់ប្រជាជន ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ជាដើម៕

អត្ថបទ៖ ពិសី