អ្នកឧកញ៉ា ពុង ឃាវសែ៖ ការងារ​នេះ​ជា​កិត្តិយស​ខ្ញុំ​ខ្លាំង​ណាស់​ សម្រាប់​ជីវិត​ចុង​ក្រោយ​របស់​ខ្ញុំ

សង្គម​និង​សេដ្ឋកិច្ច

​ប្រិយមិត្តគ្រប់គ្នាប្រាកដជាបានដឹងជ្រាបច្បាស់អំពីគម្រោងអភិវឌ្ឍន៍​សាងសង់​ព្រលាន​យន្តហោះ​​អន្តរជាតិភ្នំពេញថ្មី ដែល​មាន​ទីតាំង​ស្ថិត​នៅ​​ក្នុង​ស្រុក​កណ្ដាល​ ស្ទឹង និង​ខេត្ត​តាកែវ​ត្រូវ​បានវិនិយោគទឹកប្រាក់វ៉ាល់លានដុល្លាររបស់អ្នក​ឧកញ៉ា ពុង ឃាវសែ​ អគ្គនាយក​​ក្រុមហ៊ុន OCIC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!

ការសាងសង់​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​​​ភ្នំពេញ​ថ្មី​ គឺ​ត្រូវ​ចំណាយ​ពេល​សាង​សង់​ចន្លោះ​ពី​ ៥ ឆ្នាំ​ទៅ​ ១០​ ឆ្នាំ ទើប​សាងសង់​រួច​ជាស្ថាពរ។ នេះ​បើ​តាម​អ្នក​ឧកញ៉ា ពុង ឃាវសែ​។

ពេល​ចុះ​ Mou ខ្ញុំ​អាយុ ៧០ ឆ្នាំ ឥឡូវ ៧១ឆ្នាំ ហើយ​ការ​សាងសង់​ព្រលាន​យន្ត​ចំណាយ​ពេល​ពី ៥ ឆ្នាំទៅ​១០ ឆ្នាំ។ អញ្ចឹង​ពេល​ធ្វើ​រួច​ខ្ញុំ​អាយុ ៨០ឆ្នាំ ។ ​ការងារ​នេះ​ជា​កិត្តិយស​ខ្ញុំ​ខ្លាំង​ណាស់​ សម្រាប់​ជីវិត​ចុង​ក្រោយ​របស់​ខ្ញុំ”។ អ្នកឧកញ៉ា បន្ថែម​។

ជាមួយគ្នានេះដែលលោកក៏​បាន​ថ្លែង​អំណរ​គុណ​​ដល់​រាជរដ្ឋាភិបាល​ដែល​ផ្ដល់​ទំនុកទុកចិត្ត​ឱ្យ​ទទួល​កិច្ច​ការ​ដ៏​ធំ​សម្បើម និង​ជា​ប្រវត្តិ​សាស្ត្រ​​នេះ បើ​ទៅ​ជា​លោក​មាន​វ័យ​កាន់តែ​ច្រើន​យ៉ាង​ណា​ក្ដី។

 គិតមកត្រឹមបំណាច់ខែមេសា ឆ្នាំ២០២១ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី សម្រេចការសាងសង់បានជាង២០ភាគរយហើយ។ នេះបើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា។

អាកាសយានដ្ឋានអន្តរជាតិថ្មីនេះគ្រោងវិនិយោគក្នុងទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារទៀតជារបស់ក្រុមហ៊ុន CAIC របស់អ្នកឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីត្រូវបានសា​ងស​ង់​ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ ខាងមុខ។ អាកា​សយានដ្ឋានអន្តរជាតិមួយនេះ អាចនឹងទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅក្នុងឆ្នាំ២០២៣, ៣០លាននាក់នៅក្នុងឆ្នាំ២០៣០ និង ៥០លាននាក់នៅក្នុងឆ្នាំ២០៥០៕