អគ្គរដ្ឋបាលគយប្រទេសចិន បង្ហាញលទ្ធផលបឋមលើការវាយតម្លៃគុណភាពផ្លែមៀនកម្ពុជាហើយ

សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានជូនដំណឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់សំណើចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់រដ្ឋបាលគយនៃសាធារណរដ្ឋប្រជានិតចិន ដោយភ្ចាប់ជាមួយនូវឯកសារបច្ចេកទេសសម្រាប់ភាគីចិន ធ្វើការវិភាគហានិភ័យសមាសភាពចង្រៃ ដើម្បីស្នើសុំបើកទីផ្សារនាំចេញ ផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ជាកិច្ចឆ្លើយតប នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អគ្គរដ្ឋបាលគយចិន ដែលមាននាយកដ្ឋានភូតគាមអនាម័យ និងអនាម័យសត្វ បានជម្រាបជូនលោកជំទាវអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណៈរដ្ឋប្រជាមានិតចិនថា៖ “យើងខ្ញុំមានសេក្តីរីករាយសូមជូនដំណឹងជ្រាបថា ការងារវិភាគហានិភ័យផ្លែមៀនកម្ពុជា សម្រាប់ នាំចូលមកប្រទេសចិនទទួលបានការវិវត្តមួយកម្រិត”។ 

យោងតាមការផ្តល់ឯកសារបច្ចេកទេសរបស់ភាគី កម្ពុជា និងការស្រាវជ្រាវលើឯកសារភាគីចិនបានធ្វើការវាយតម្លៃសមាសភាពចង្រៃដែលកើតមានលើ ផ្លែមៀនកម្ពុជា និងជាបឋមយើងបានជ្រើសរើសនូវសមាសភាពចង្រៃចំនួន៨ប្រភេទ ដែលភាគីចិន យកចិត្តទុកដាក់៖ ១. Bactrocera dorsalis, ២) Bactrocera tau. ៣) Paracoccus interceptus, ៤) Planococcus lilacinus, ៥) Planococcus minor, ៦) Dysmiscoccus lepelleyi, ៧) Dysmicoccus lepelleyi, ៨)Pseudococcus jackbeardsleyi ។

លើសពីនេះឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានលើកឡើងថាក្នុងគោលបំណងពន្លឿនការងារចរចារពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃជំងឺកូវិដ ១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកសំណើផ្ញើរជូនទៅឯកឧត្ដមឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាលើកទីពីរ ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ទៅអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ លោកជំទាវ ឯកអគ្គរាជទូត កម្ពុជាប្រចាំនៅសាធារណៈរដ្ឋប្រជាមានិតចិន ។

ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ភាគីចិនបានស្នើឲ្យភាគីកម្ពុជាធ្វើបច្ចុប្បន្នភាពបន្ថែមលើការស្រាវជ្រាវ និងការដាក់ចេញវិធានការណ៍សម្រាប់ទប់ស្កាត់និងកម្ចាត់សមាសភាពសត្វចង្រៃទាំង៨មុខខាងលើនេះ។ ភាគីចិនបានសន្យាថានឹងបន្តធ្វើការវាយតម្លៃ នៅពេលភាគីកម្ពុជាឆ្លើយតបមកវិញ។

ជាចុងក្រោយនៃលិខិតឆ្លើយតបរបស់ភាគគីចិនបានបញ្ជាក់ថា៖ “សង្ឃឹមថាភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីជំរុញការងារលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិនឲ្យទទួលបានជោគជ័យ” ៕