ព័ត៌មាន​ច្បាស់​ការ​ iPhone 13 នឹង​មក​ដល់​កម្ពុជា​ជា​ផ្លូវការ​នៅ​ប៉ុន្មានថ្ងៃ​ទៀត​នេះ

សង្គម​និង​សេដ្ឋកិច្ច

តាមប្រភព​ពីក្រុមហ៊ុន iOne ដែលជា​ដៃគូផ្លូវការ​ក្នុង​ការ​នាំ​ផលិតផល Apple ​នៅ​ទីផ្សារ​កម្ពុជា បាន​បញ្ជាក់ពី​ការ​មកដល់​នៃ​ទូរសព្ទជំនាន់ថ្មី​របស់ Apple នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តំណាង​របស់ iOne បាន​បញ្ជាក់ថា ផលិតផល​ទូរសព្ទ​ស៊េរីចុងក្រោយ iPhone 13 នឹងមានលក់ជាផ្លូវការនៅ​ពាក់កណ្តាលខែតុលានេះ​ហើយ។

ក្រុមហ៊ុន​ជា​ដៃគូ​របស់​ក្រុមហ៊ុន​ Apple នេះ ក៏ប្រកាស​បើកទទួល​កា​រ​កុម្ម៉ង់​ចាប់ពី​ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២១ ហើយរាល់​កា​រ​កុម្ម៉ង់​ទូរស័ព្ទ iPhone 13 mini / iPhone 13 / iPhone 13 Pro / iPhone 13 Pro Max នឹង​ទទួល​បានការ​ថែម​ជូន​រហូតដល់​ទៅ 6 មុខ​ដែល​តំលៃ​សរុប​ជាង ១០០ ដុល្លារ ដែល​កាដូរ​ទាំងនោះ​រួមមាន​៖

1. ស្រោម​ការពារ​ទូរស័ព្ទ​

2. ស្គ្រី​ន​កញ្ចក់​

3. ថ្ម​ជំនួយ ម៉ាក Philips 10000mAh

4. ដុំ​សាក​ថ្ម (Smart Charger)

5. កាស​ឥត​ខ្សែរ (​សម្រាប់​អតិថិជន​កក់ ១០០ នាក់​ដំបូង​)

6. កាដូរអនុស្សាវរីយ៍ (POSM) ពី iOne

​បើតាមប្រភពពីក្រុមហ៊ុន iOne នៅ​ថ្ងៃ​បើកទទួល​កក់​ អតិថិជន​ក៏​អាច​យក​ទូរស័ព្ទ​ចាស់ (​ម៉ូ​ដែល​ចាប់ពី iPhone 8 ឡើងទៅ​) ទៅ​ប្តូរ​យក​ទូរស័ព្ទ​ថ្មី នៅ​មជ្ឈមណ្ឌល​សេវាកម្ម (iOne Service Center) ឬ ធ្វើ​ការបង់​រំលស់​ជាមួយ​អត្រា​ការប្រាក់​ទាប​ពី​ដៃគូ​សហការ​របស់ iOne បាន​ផងដែរ៕