មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា សាលារាជធានីភ្នំពេញបានសម្រេចទទួលយកតាមគម្រោងគំរូប្លង់សាងសង់ស្ពានអាកាសថ្មើរជើង១កន្លែងទៀត របស់ក្រុមហ៊ុន Space Media ដោយតម្រូវឱ្យក្រុមហ៊ុនចុះសិក្សារួមគ្នាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ដើម្បីសាងសង់ស្ពានអាកាសថ្មើរជើងនៅចំណុចផ្លូវប្រសព្វជាបួន(ស្តុបសន្ធរម៉ុក មហាវិថីម៉ៅសេទុងកែងប្រសព្វនឹងមហាវិថីកម្ពុជាក្រោម) ដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សឆ្លងកាត់ដោយថ្មើរជើងទៅមកសាលារៀន និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។
![](https://i2.wp.com/oknha.news/wp-content/uploads/2019/11/74909816_1007349089597499_5101690341782716416_o.jpg?fit=640%2C427&ssl=1)
តាមរយៈផេកផ្លូវការឯកឧត្ដមKhuong Sreng បានសរសេរបែបនេះថា “នាព្រឹកថ្ងៃព្រហស្បតិ៍ ០៣រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការសុំច្បាប់ និងបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងរបស់ក្រុមហ៊ុន Space Media ដែលជាកន្លែងមានភាពមមាញឹកឆ្លងកាត់ ក្នុងរាជធានីភ្នំពេញ។ ជាលទ្ធផលនៃអង្គប្រជុំបានសម្រេចទទួលយកតាមគម្រោងគំរូប្លង់សាងសង់របស់ក្រុមហ៊ុន Space Media ដោយតម្រូវឱ្យក្រុមហ៊ុនចុះសិក្សារួមគ្នាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ដើម្បីសាងសង់ស្ពានអាកាសថ្មើរជើងនៅចំណុចផ្លូវប្រសព្វជាបួន(ស្តុបសន្ធរម៉ុក មហាវិថីម៉ៅសេទុងកែងប្រសព្វនឹងមហាវិថីកម្ពុជាក្រោម) ដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សឆ្លងកាត់ដោយថ្មើរជើងទៅមកសាលារៀន និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ”។
![](https://i2.wp.com/oknha.news/wp-content/uploads/2019/11/២២.jpg?fit=640%2C391&ssl=1)
![](https://i2.wp.com/oknha.news/wp-content/uploads/2019/11/73458967_1007348512930890_8407572930606661632_o.jpg?fit=640%2C359&ssl=1)
![](https://i1.wp.com/oknha.news/wp-content/uploads/2019/11/74317728_1007348469597561_8358324091106623488_o.jpg?fit=640%2C369&ssl=1)
![](https://i0.wp.com/oknha.news/wp-content/uploads/2019/11/75456899_1007348766264198_8915528194329673728_o.jpg?fit=640%2C427&ssl=1)
![](https://www.oknha.news/wp-content/uploads/2019/11/77088196_1007350076264067_521986565396758528_o-1024x683.jpg)
![](https://i2.wp.com/oknha.news/wp-content/uploads/2019/11/75474199_1007349669597441_1405756694494969856_o.jpg?fit=640%2C427&ssl=1)
![](https://i0.wp.com/oknha.news/wp-content/uploads/2019/11/75291718_1007349342930807_6048480044978798592_o.jpg?fit=640%2C427&ssl=1)
![](https://i2.wp.com/oknha.news/wp-content/uploads/2019/11/75464219_1007348976264177_5952462666642489344_o.jpg?fit=640%2C427&ssl=1)
![](https://i2.wp.com/oknha.news/wp-content/uploads/2019/11/73515589_1007349156264159_4886169424035315712_o.jpg?fit=640%2C427&ssl=1)
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នសម្រាប់ស្ពានអាកាសថ្មើរជើងក្នុងរាជធានីភ្នំពេញមានចំនួន២កន្លែងហើយ ក្នុងនោះមាននៅ ម្ដុំវត្តជម្ពូវ័ន និង នៅភ្លើងស្តុបនាងគង្ហីង ៕
ប្រភពផេក៖ Khuong Sreng