សម្តេច ហ៊ុន សែន ចេញបញ្ជាឲ្យរឹបអូសដីជាង ២ពាន់ហិចតា របស់អតីតអភិបាលខេត្តកំពង់ឆ្នាំង

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈសារជាសំឡេងនៅរសៀលថ្ងៃអាទិត្យ ទី ២៨ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យដកហូតដីអតីតអភិបាលខេត្តកំពងឆ្នាំងដែលទើបនឹងផ្លាស់ប្តូរមកកាន់តួនាទីជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសម្តេចតេជោ ហ៊ុន សែន ការបញ្ជារឲ្យរឹបអូសដីរបស់អតីតអភិបាលខេត្តកំពង់ឆ្នាំង ដែលទើបលាលែងចេញពីតំណែងចំនួនជាងពីរពាន់ហិកតា មកធ្វើជាកម្មសិទិ្ធរបស់រដ្ឋវិញ បន្ទាប់ពីអតីតអភិបាលខេត្តរូបនេះ បានលួចកាប់ព្រៃលិចទឹក និងវាទទីយកមកធ្វើជា កម្មសិទ្ធផ្ទាល់ខ្លួននោះ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានបញ្ជាឲ្យអភិបាលខេត្តនានាត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះជនខិលខូចមួយចំនួនដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ៕