ABA ប្តូរសាខា​ថ្មី​ ដាក់​ទីតាំង​កាន់តែស្រួលជាងមុន លើអគារកម្ពស់ ៨ ជាន់

សង្គម​និង​សេដ្ឋកិច្ច

ធនាគារ​ពាណិជ្ជ ABA បាន​ប្រកាស​​ដល់អតិថិជននៅក្រុង​ព្រះសីហនុ ពីការ​​ប្តូរទីតាំង​ថ្មី​​ស្ថិត​នៅ​ក្បែរ​រង្វង់មូល​តោពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​ការជូនព័ត៌មាន​របស់ធនាគារ​ ABA ទីតាំងថ្មីល្អប្រសើរជាងមុន ផ្តល់ការ​ប្រើប្រាស់សេវាធនាគាររបស់អតិថិជនកាន់តែងាយស្រួល។ សាខាដែលមានកម្ពស់ 8 ជាន់នេះ ស្ថិតនៅរង្វង់មូលតោពីរ តែងតែមាន​មនុស្ស​ម្នាឆ្លងកាត់។

សាខាថ្មី​ដែលទើប​ដាក់​ឲ្យដំណើរការ​នេះដែរ​ មាន​ទីតាំងស្វ័យធនាគារធំជាងមុន និងចំណតធំទូលាយ ដែលផ្តល់​ផាសុកភាពសម្រាប់អតិថិជន​ប្រើប្រាស់ផលិតផល និងសេវាកម្មទំនើបៗរបស់​ធនាគារ ABA៕