​ប្រឡង​​អាហារូបករណ៍​បណ្ឌិត្យសភា​នគរបាល​កម្ពុជា មាន​ ០៩ លក្ខខណ្ឌ ទើប​អាច​ដាក់ពាក្យបាន

សង្គម​និង​សេដ្ឋកិច្ច

បណ្ឌិត្យសភា​នគរបាល​កម្ពុជា​បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការ​ប្រឡងប្រជែង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ឲ្យ​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​នគរបាលចំនួន ២០០ កន្លែង សិក្សា​រយៈពេល​៤​ឆ្នាំ សម្រាប់​ឆ្នាំ​២០២១ ដើម្បី​ក្លាយជា​នាយ​នគរបាល​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា នៃ​ក្រសួងមហាផ្ទៃ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​សេចក្តីប្រកាស​បាន​កំណត់លក្ខខណ្ឌ​ដល់​បេក្ខជន​ទាំង​ពីរភេទ សម្រាប់​ការ​ដាក់ពាក្យ​ប្រឡង​ជ្រើសរើស​នេះ៖

  • សញ្ជាតិ​ខ្មែរ
  • សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​មាន​តម្លៃ​ស្មើ
  • អាយុ​យ៉ាងច្រើន ២៥​ឆ្នាំ គិត​ត្រឹម​ថ្ងៃ​ប្រឡង
  • កម្ពស់​បុរស ១,៧០​ម៉ែត្រ​ឡើង និង​មាន​ទម្ងន់​សម​មាត្រ​នឹង​កម្ពស់
  • កម្ពស់​នារី ១,៦០​ម៉ែត្រ​ឡើង និង​មាន​ទម្ងន់​សម​មាត្រ​នឹង​កម្ពស់
  • នៅ​លីវ (​ចាប់ពី​ពេល​ដាក់​ពាក្យ​ប្រឡង រហូត​ដល់​ពេល​បញ្ចប់​ការ​សិក្សា​)
  • មាន​សុខភាព​ល្អ កាយសម្បទា​គ្រប់គ្រាន់​និង​មាំមួន ព្រមទាំង​គ្មាន​សាក់​លើ​ខ្លួន ដៃ ជើង
  • ពុំ​ធ្លាប់​មាន​ពិរុទ្ធភាព​កន្លង​មក​ (​បញ្ជាក់​ដោយ​លិខិត​ថ្កោលទោស ដែល​ផ្តល់​ជូន​ពេល​ក្រោយ​)
  • ឆ្លងកាត់​ការ​ធ្វើតេស្ត​កាយសម្បទា (​ពិនិត្យ​អវយវៈ ការ​និយាយ​ស្ដី ការ​ស្តាប់ ការ​មើល ដំណើរ​) មុន​នឹង​ផ្ដល់​ពាក្យសុំ​ប្រឡង។

សូម​មើល​សេចក្តី​ប្រកាស​លម្អិត​បន្ថែម​