ព្រះមហាក្សត្រ​ផ្តល់​សញ្ជាតិ​ខ្មែរ​​ដល់​គ្រួសារ​លោក​ បេន ដែលលះបង់​កាយចិត្ត​ បុព្វហេតុ​ការពារ​ធនធានព្រៃឈើ​ស្រុកខ្មែរ

សង្គម​និង​សេដ្ឋកិច្ច

គ្រួសារ​លោក ដាវិស បេន យ៉ូសសែប ជាជនជាតិអាមេរិកាំង និងក្រុមគ្រួសារ សរុបចំនួន៤នាក់ ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្តល់​សញ្ជាតិខ្មែរ សម្រាប់​បុព្វហេតុលះបង់​ការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាជិកទាំង ៤ នាក់របស់​គ្រួសារ​លោក​បេន ដែលព្រះមហាក្សត្រ​ទើប​ផ្តល់​​សញ្ជាតិ​ខ្មែរ​ក្នុង​នោះ​រួមមាន៖

១- លោក ដាវិស បេន យ៉ូសែប (DAVIS BENJAMIN JOSEPH) ជនជាតិអាម៉េរិក សញ្ជាតិ អាម៉េរិក កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៦៦ នៅទីក្រុង Verdun សាធារណរដ្ឋបារាំង (ជាប្តី)។

២- លោកស្រី ដាវិស សារិន ប៉ាទ្រីសា (LWIN SHARYN PATRICIA) ជនជាតិអូស្ត្រាលី សញ្ជាតិ អូស្ត្រាលី កើតថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៧៣ នៅទីក្រុង Hornsby ប្រទេសអូស្ត្រាលី (ជាប្រពន្ធ)។

៣- កុមារី ដាវិស អាម៉ាលី ការីស (DAVIS AMELIE CHARIS) ជនជាតិអូស្ត្រាលី សញ្ជាតិអូស្ត្រាលី កើតថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០០៤ នៅទីក្រុង Wahroonga ប្រទេសអូស្រ្តាលី (ជាកូន)។

៤- កុមារី ដាវិស ចារ៉ា កាមីល (DAVIS JARRAH CAMILLE) ជនជាតិអូស្ត្រាលី សញ្ជាតិអូស្ត្រាលី កើតថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៩ នៅទីក្រុង Wahroonga ប្រទេសអូស្ត្រាលី (ជាកូន)។

លោកបេន ជនជាតិអាមេរិក និង​ភរិយា ជា​ជនជាតិអូស្ត្រាលី បាន​ចូល​រួម​ការពារ និងអភិរក្សព្រៃឈើ សត្វព្រៃ ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា អស់រយៈពេលជាង ២០ឆ្នាំហើយ រហូតបានបង្កើតជាតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោត-ភ្នំពក នៅខេត្តព្រះវិហារ៕