ពន្ធដារ ចាប់ផ្តើមដឹកនាំកម្លាំងចម្រុះធ្វើការឃាត់យានយន្តតាមដងផ្លូវតម្រូវឲ្យបង់ប្រាក់ពន្ធ និងពិន័យតាមច្បាប់កំណត់

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ ចាប់ផ្តើមចុះត្រួតពិនិត្យការប្រកាសពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២តទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ប្រុងខ្លួន ! សមត្ថកិច្ចនឹង​ឃាត់យានយន្តមិនទាន់​បង់ពន្ធ​ប្រចាំ​ឆ្នាំ​​២០២១ ​

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងករណីម្ចាស់យានយន្តខកខានមិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ សូមរួសរាន់ទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់កំណត់នៅអគ្គនាយកដ្ឋានពន្ធដារ ឬតាមសាខាពន្ធដារ និងតាមធនាគារជាដៃគូរ។ ទន្ទឹមនឹងនោះ ក៏អាចបង់តាមរយៈកម្មវិធី GDT Taxpayer App សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនពេលកន្លងមកផងដែរ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានក្រើនរំលឹកសារជាថ្មីម្តងទៀតថា ម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធ ដើម្បីចៀសវាងនូវក្រុមការងារចម្រុះធ្វើការឃាត់យានយន្តតាមដងផ្លូវតម្រូវឲ្យបង់ប្រាក់ពន្ធ។ ក្នុងន័យនេះ ពន្ធដារចង់បញ្ជាក់បន្ថែម ដែលវានាំឲ្យខកខានពេលវេលា និងកកស្ទះចរាចរណ៍ធ្វើដំណើរ ឬអាចកើតមាននូវបាតុភាពអសកម្មណាមួយកើតឡើងជាយថាហេតុនោះទេ។

ចាប់ពីខែកុម្ភៈនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងចុះពិនិត្យការប្រកាសបង់ពន្ធ  ព្រឹកនេះសាខាពន្ធដារខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចខណ្ឌ ...

បើតាម​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​បាន​ប្រមាណ ៩៣ ​លាន​ដុល្លារ​ពី​យានយន្ត​ជិត ៨០ ​ម៉ឺន​គ្រឿង ស្មើនឹង ១៧៤,២ ​ភាគរយ​នៃ​ផែនការ​ឆ្នាំ​ ២០២១ កើន​ជិត ៨ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

ទិន្នន័យដដែលបានបង្ហាញថា​ ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ឆ្នាំ​ ២០២១ បាន​ចាប់ផ្តើម​ប្រមូល​ពីថ្ងៃ​ទី​ ១ ខែមិថុនា ដល់​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ​ ២០២១​។ ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ត្រូវបាន​ប្រមូល​ពី​យានយន្ត​ចំនួន ៧៩១ ១៦៨ ​គ្រឿង ដោយ​ទទួលបាន​ប្រាក់​ពន្ធ ៣៨៥ ៣៤៧,៨ លាន​រៀល ស្មើនឹង​ប្រមាណ ៩៣ ​លាន​ដុល្លារ​។

តាម​ទិន្នន័យនេះបញ្ជាក់បន្ថែមថា ​ចំនួន​យានយន្ត​ដែល​ត្រូវ​ប្រមូល​ពន្ធ​ក្នុងឆ្នាំ២០២១ ​បាន​កើន ៧២ ០៦៧ ​គ្រឿង​ដោយ​ប្រាក់​ពន្ធ​មាន​ចំនួន ២៨ ២៤៤,៣ ​លាន​រៀល ស្មើ​ជិត ៧ ​លាន​ដុល្លារ​៕