សម្តេច​ប្រកាស​បើកការដ្ឋាន​​សាងសង់​ស្ពាន​ខេត្ត​ក្រចេះ​នៅ​ឆ្នាំ​ ២០២៣

សង្គម​និង​សេដ្ឋកិច្ច

សម្ដេច​តេជោ​ប្រកាស​នៅ​មុខ​ពលរដ្ឋ​ខេត្ត​ក្រចេះ​នៅ​ព្រឹកនេះ​ថា គម្រោង​ស្ពាន​ឆ្លង​កាត់​ទន្លេ​ក្នុង​ខេត្ត​ក្រចេះ​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា កុំ​គិត​ថា​សម្តេច​ភ្លេច​ពលរដ្ឋ​ខេត្ត​ក្រចេះ នៅ​ឆ្នាំ​២០២៣ ស្ពាន​ថ្មី​សន្លាង​មួយ​នឹង​សាងសង់​ឡើង​ពី​ទី​រួម​ខេត្ត​ក្រចេះ​ឆ្លង​កាត់​ទន្លេ​មេគង្គ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​កំពង់ថ្ម​ខេត្ត​កំពង់ធំ។

សម្តេច​តេជោ​បាន​បន្ថែម​ទៀត​ថា ខេត្ត​ក្រចេះ​​មាន​ផ្លូវ​ត​ភ្ជាប់​ពី​ក្រចេះ​ទៅ​ស្ទឹងត្រែង និង​ក៏​នឹង​មាន​ស្ពាន​និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ខេត្ត​កំពង់ធំ ដែល​នឹង​សម្រួល​ការ​ធ្វើ​ដំណើរ​ត​ភ្ជាប់​ផ្ទៃ​ក្នុង​ប្រទេស។

រដ្ឋាភិបាល​ចិន​បាន​ឯកភាព​ផ្ដល់​ថវិកា​កម្ចី​មក​កម្ពុជា ក្នុង​ការ​សាងសង់​ស្ពាន​ក្នុង​ខេត្ត​ក្រចេះ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ជួយ​ជំរុញ​ផ្នែក​សេដ្ឋកិច្ច​។

តាម​ការ​សិក្សា​របស់​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន ស្ពាន​មួយ​ខ្សែ​នេះ​មាន​ប្រវែង ១,៧៦១​ម៉ែត្រ ដែល​នឹង​ត្រូវ​សាងសង់​ឡើង​ក្រោម​ថវិកា​កម្ចី​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​នឹង​ប្រើប្រាស់​រយៈពេល​ចន្លោះ​ពី ២ ទៅ ៣ ឆ្នាំ ក្នុង​ការ​សាងសង់៕