ការវិនិយោគទ្រព្យសកម្មថេរពីចិន នៅកម្ពុជាមាន ២,៣២ ពាន់លានដុល្លារកាលពីឆ្នាំមុន

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជាកំពុងស្វាគមន៍គម្រោងអភិវឌ្ឍន៍នានាជាច្រើនតាមរយៈក្រុមអ្នកវិនិយោគបរទេស ក្នុងនោះប្រទេសចិនដែលជាមហាយក្សពិភពលោកមួយផងដែរ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាដោយឈរចំណាត់ថ្នាក់លេខ ១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសន្ទុះនេះ ចិន នៅតែជាអ្នកវិនិយោគច្រើនបំផុតសម្រាប់ប្រទេសកម្ពុជា ដែលមានចំនួន ៥៣,៤ ភាគរយ នៃការវិនិយោគសរុបចំនួន ៤,៣៥ ពាន់លានដុល្លារ ដែលកម្ពុជាបានអនុម័តកាលពីឆ្នាំមុន។

ការវិនិយោគទ្រព្យសកម្មថេរពីប្រទេសចិន មានចំនួន ២,៣២ ពាន់លានដុល្លារ កាលពីឆ្នាំមុន កើនឡើង ៦៧ភាគរយ។

សូមបញ្ជាក់ថា ក្នុង​ឆ្នាំ២០២១​កន្លងទៅ ក្រុមបឹ្រក្សាអភិវឌ្ឍន៍កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន​១៦១គម្រោង​ ដោយ​គិត​ជា​ទំហំទឹក​ប្រាក់​ប្រមាណ​ជិត៤ពាន់​លាន​ដុល្លារ​អាមេរិក។​ គម្រោង​វិនិយោគនេះ គឺមាន​ការធ្លាក់​ចុះជិត​ពាក់កណ្តាល​ បើធៀប​ទៅនឹង​ឆ្នាំ​២០២០​កន្លងទៅ​ ដោយ​សារ​តែការ​ផ្ទុះរីករាល​ដាល​នៃជំងឺ​កូវីដ១៩។​

ក្នុងចំណោមគម្រោងចំនួន១៦១ដែលត្រូវបានCDCអនុម័តរួចនោះ គឺការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១២៥គម្រោង សរុបទុនវិនិយោគចំនួន១.៩៧ពាន់លានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន៣៦គម្រោង សរុបទុនវិនិយោគជាង១.៩៨ពាន់លានដុល្លារ។ ក្នុងនោះ គម្រោងវិនិយោគលើផ្នែកកសិកម្ម និងកសិឧស្សាហកម្មមានចំនួន១៤គម្រោង, គម្រោងវិនិយោគលើផ្នែកឧស្សាហកម្មមានចំនួន១៣៥គម្រោង, គម្រោងវិនិយោគលើផ្នែកទេសចរណ៍មានចំនួន២គម្រោង និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗទៀតមានចំនួន១០គម្រោង។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅឆ្នាំ ២០២០កន្លងទៅ គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់​សេដ្ឋកិច្ចពិសេសកម្ពុជាបានបញ្ជាក់ថា គម្រោងវិនិយោគ​ចំនួន ២៣៨គម្រោងនេះ គឺថយចុះប្រមាណ ១២% ធៀប ឆ្នាំ២០១៩ផងដែរ៕