លោក ស៊ី ជីនពីង ប្រាប់សម្តេច ហ៊ុន សែន ថាចិននឹងនាំចូលអង្ករឱ្យបានកាន់តែច្រើនជាងមុនពីកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខដឹកនាំកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមីនានេះ ជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លៃងតាមរយៈទូរស័ព្ទប្រធានាធិបតីចិន ស៊ី ជីនពីង បានលើកឡើងថា បច្ចុប្បន្នកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានចូលជាធរមាន ដូច្នេះចិននឹងនាំចូលអង្ករឱ្យបានកាន់តែច្រើនជាងមុន ព្រមទាំងផលិតផលកិសកម្មមួយចំនួនទៀត ដូចជាផ្លែចេក ស្វាយ និងផ្លែមៀនជាដើម ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ហើយទន្ទឹមនឹងនោះ លោកក៏ប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍទាំងឡាយនៅកម្ពុជា ជាពិសេសការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ និងរួមគ្នាជាមួយកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជានាពេលខាងមុខផងដែរ។

បន្ថែមទៀតនោះ លោក ស៊ី ជិនពីង ក៏បានប្រាប់សម្តេចតេជោ ហ៊ុន សែន ថាលោកនឹងជំរុញបង្កើតជើងហោះហើររវាងប្រទេសទាំងពីរ។

ក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ។ ប្រធានាធិបតីចិន ក៏បានទទួលយកនូវការអញ្ជើញនេះ ហើយនឹងធ្វើការងារជាភាគីពាក់ព័ន្ធ ដើម្បីទស្សនកិច្ចនៅកម្ពុជា។

ជាមួយគ្នានេះ ប្រធានាធិបតីចិន ក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយ ជាពិសេសក្រោយការរាតត្បាតជំងឺកូវីដ១៩ផងដែរ៕