​ក្រុមហ៊ុន​ជីប ម៉ុង បង្កើត​​កិច្ច​សហការ​ជាមួយ​ក្រសួង​សាធារណការ​ អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ​សំណង់

សង្គម​និង​សេដ្ឋកិច្ច

កាលម្សិលមិញនេះ លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានជួប​ពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន ជីប ម៉ុង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួង និងក្រុមហ៊ុនលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធសំណង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ថ្លែង​កោត​សរសើរ​ដល់​​ក្រុមហ៊ុនជីប ម៉ុង ដែល​ជាក្រុមហ៊ុន​ក្នុង​ស្រុក​ដ៏​ធំ​ ដែល​ធ្លាប់មានកិច្ចសហប្រតិបត្តិការយ៉ាងល្អកន្លងមកជាមួយក្រសួង ​លើ​ការ​សាងស្នាដៃល្អៗជាច្រើនទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំណង់។

តំណាង​គណៈប្រតិភូ​ក្រុមហ៊ុន​ជីប ម៉ុង ក៏​បានធ្វើបទបង្ហាញអំពីប្រតិបត្តិការការងារអាជីវកម្ម និងសកម្មភាពការងារសំខាន់ៗរបស់ក្រុមហ៊ុនទាក់ទងនឹងការផលិតផលិតផលនានាមានដូចជា ដែក ស៊ីម៉ង់ត៍ បំពង់ជ័រ ក្បឿង ប្រតិបត្តិការធនាគារ សេវាកម្មសណ្ឋាគារ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗជាដើម​​៕