ព្រះមហាក្សត្រស្តេចយាងក្នុងព្រះរាជពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ព្រះនាមកិរិណីទេវី នៅក្នុងព្រះបរមរាជវាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ គឺជាពិធីបុណ្យមួយ ដែលមានអាយុកាលដ៏យូរលង់ណាស់មក។ ប្រជាពលរដ្ឋខ្មែរ រួមទាំងប្រទេសជិតខាងមួយចំនួនទៀត ដូចជាប្រទេសថៃ ឡាវ មីយ៉ាន់ម៉ារ បានប្រារព្វពិធីបុណ្យចូឆ្នាំប្រពៃណីជាតិដូចគ្នា ជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២០-២០២១ កម្ពុជាខកខានក្នុងការប្រារព្វពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយសារតែការរីករាលដាននៃជំងឺកូវីដ១៩ យ៉ាងខ្លាំងក្លាបំផុត ក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក មានព្រះនាងកិរិណីទេវី បុត្រីទី៥ នៃកបិលមហាព្រហ្ម បានយាងចុះមកឃុំគ្រងចក្រវាឡយើងនេះ នៅវេលាម៉ោង១០ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២។

រូបភាព៖ ទទក